គោលដៅ របស់ចលនាសង្គ្រោះជាតិ / Objectives of the Cambodia National Rescue Movement (CNRM)


នៅពេលដែលសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជា កំពុងតែរងា តែលតោល និងស្រពិចស្រពិលពីអនាគតគណបក្សយើង ក្រោយពីលោកប្រធាន កឹម សុខា ត្រូវបានគេចាប់ដាក់ពន្ធនាគារ ហើយក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានគេរំលាយ និងត្រូវបានគេដកតំណែងទាំងអស់ ដែលបានមកពីការបោះឆ្នោត ទាំងថ្នាក់ជាតិ ទាំងថ្នាក់មូលដ្ឋាន យើងត្រូវតែផ្តួចផ្តើមគំនិតថ្មីមួយ និងរកដំណោះស្រាយមួយ ដើម្បីលើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូរបស់យើង ក្នុងដំណាក់កាល ដ៏លំបាកនេះ។

ចលនាសង្គ្រោះជាតិ នឹងផ្តល់ផលប្រយោជន៍ឲ្យគណបក្សសង្គ្រោះជាតិ ដូចតទៅ

- ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយគ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីយើងបានដែរ។ ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ កុំឲ្យឈរខាងជនផ្តាច់ការ។

- ចលនាសង្គ្រោះជាតិ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញ ដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ ដែលនឹងឃើញយ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ នៅតែបន្តសកម្មភាពរបស់ខ្លួន តាមរូបភាពថ្មីមួយ ដែលខ្លាំងជាងមុន និងមានប្រសិទ្ធភាពប្រសើរជាងមុនទៅទៀត។

- ចលនាសង្គ្រោះជាតិ នឹងប្រមូលកម្លាំងអ្នកគាំទ្រច្រើនជាងមុនទៅទៀត ពីព្រោះរូបភាពជាចលនា អាចទទួលសមាជិក ពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិល ដែលមិនអាចធ្វើជាសមាជិកគណបក្សនយោបាយណាមួយបានទេ។

- ចលនាសង្គ្រោះជាតិ នឹងរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនមកពីគណបក្សសង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទំនាក់ទំនងគ្នា ប្រកបដោយសេរីភាព ដោយចំហ ទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេច ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលា។

- ចលនាសង្គ្រោះជាតិ នឹងជម្រុញ ឲ្យមានការដោះលែងលោកប្រធាន កឹម សុខា និងអ្នកទោសមនសិការទាំងអស់ ឲ្យប្រជារាស្ត្រខ្មែរមានសិទ្ធិសេរីភាពពេញលេញ ហើយឲ្យមានការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ មានន័យថា ត្រូវតែមានការចូលរួមដាច់ខាត ពីគណបក្សសង្គ្រោះជាតិ។ ពេលយើងបានសម្រេចគោលបំណងនេះហើយ ចលនាសង្គ្រោះជាតិ នឹងរំលាយខ្លួនឯង ហើយអ្នកតស៊ូ ក្នុងចលនានេះ នឹងមកចូលរួមគាំទ្រគណបក្សសង្គ្រោះជាតិ វិញទាំងអស់គ្នា ដើម្បីឲ្យគណបក្សនេះ ទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ហើយសង្គ្រោះជាតិយើង ឲ្យទាល់តែបាន។

សម រង្សុី

(*) Objectives of the Cambodia National Rescue Movement (CNRM)

At a moment when CNRP activists and supporters are in disarray after the arrest and jailing of President Kem Sokha, the government-proclaimed dissolution of the CNRP and the arbitrary and undemocratic removal of all our elected officials at the national as well as at the local level, we must find a solution to break the stalemate, to reinvigorate the spirit of all Cambodian patriots and democrats, and to bring a new momentum to our struggle in these difficult circumstances.

The Cambodia National Rescue Movement (CNRM) will help the CNRP in the following ways:

1. The CNRM will provide CNRP activists and supporters with a new, legitimate and flexible structure that nobody can harm or dissolve, not even on paper. It can launch appeals to the people to organize peaceful protests, to workers to go on strike and to the armed forces to side with the people instead of siding with authoritarian rulers.
2. The CNRM will bring back hope to the hearts of all CNRP activists and supporters who will see clearly that, in spite of the government-proclaimed dissolution of the CNRP, those who uphold its ideals can continue their activities within a new, safer and more efficient structure.
3. The CNRM will gather more supporters for the democratic cause because a Movement can include members from more circles, such as civil society organizations, who cannot be members of political parties.
4. The CNRM will form its leadership -- with a core group coming from the CNRP -- who can communicate freely, smoothly, without obstacles and can make decisions freely, in a transparent manner, and on time (which is not possible within the present structures of the CNRP in the present situation).
5. The CNRM will strive for the release of CNRP President Kem Sokha and all prisoners of conscience, for the full respect of citizens’ rights and for the holding of free and fair elections with the participation of the CNRP. Once these objectives are achieved, the CNRM will dissolve itself and all its leaders and activists originally from the CNRP will return to their original party to contribute to the CNRP’s victory in the upcoming election, thus enabling the CNRP to fulfil its mission, which is to rescue our motherland.

Sam Rainsy

January 14, 2018