តើលោក ហ៊ុន ម៉ាណែត បានចាប់ផ្តើមការសិក្សា នៅសហរដ្ឋអាមេរិក តាមរបៀបណា?

ចែករំលែក ៖​

០៤ សីហា ២០២២ / 04 August 2022

លោក ហ៊ុន ម៉ាណែត បានត្រូវគេអនុញ្ញាតិឲ្យចូលរៀន ក្នុងសាលាទាហាន នៅសហរដ្ឋអាមេរិក ឈ្មោះ West Point ដោយចូលតាមកូតា (Quota) សម្រាប់និស្សិតបរទេស។ ការចូលតាមកូតា សម្រាប់និស្សិតបរទេសបែបនេះ មិនមានតម្លៃ ដូចការចូលតាមការប្រឡងប្រកួតប្រជែងគ្នា ដោយស្មើភាព រវាងនិស្សិតសញ្ជាតិអាមេរិកាំង នោះទេ។

លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់ខ្លួនឯង ពីការបែងចែកវិធីទាំងពីរខុសគ្នា ដើម្បីចូលសាលា West Point នេះ ក្នុងលិខិតមួយច្បាប់ ដែលគាត់បានសរសេរជូនពុកម៉ែគាត់។ គាត់ទទួលស្គាល់ថា គាត់បានចូល ដោយប្រើកូតាសម្រាប់និស្សិតជាជនជាតិបរទេស ដែលចាំបាច់ត្រូវមានការគាំទ្រផ្នែកនយោបាយ ពីឥស្សរជន ដែលមានបុណ្យសក្តិខ្ពង់ខ្ពស់ នៅកម្ពុជា (Political connections)។

សហរដ្ឋអាមេរិក បើកទ្វារឲ្យកូនចៅអ្នកធំពីបរទេស មួយចំនួនតូច ចូលរៀនក្នុងសាលាគេបែបនេះ ជាពិសេស សាលាដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ ដោយសារតែការយោគយល់ផ្នែកនយោបាយ ដើម្បីបម្រើផលប្រយោជន៍នយោបាយការបរទេស របស់សហរដ្ឋអាមេរិក ទៅថ្ងៃក្រោយ។ ក្នុងការបញ្ចូលបេក្ខជន ក្នុងកូតាសម្រាប់និស្សិតបរទេសទាំងនោះ គេមិនសូវគិតពីសមត្ថភាព និងចំណេះដឹងពិតប្រាកដ របស់និស្សិត មកពីបរទេសនោះទេ។

ព័ត៌មានលម្អិត សូមចូលមើល https://www.rainsysam.com/post/1101

 

ព័ត៌មានថ្មីបំផុត
លោក សម រង្ស៊ី នៅប្រាសាទ Maintenon ជិតផ្ទះគាត់នៅជនបទ ប្រទេសបារាំង / Au Château de Maintenon, près de notre maison de campagne en France, dans le département d'Eure-et-Loir.
បាតុកម្មជនជាតិខ្មែរ នៅសហរដ្ឋអាមេរិក ប្រឆាំងវត្តមាន ហ៊ុន សែន នៅអង្គការសហប្រជាជាតិ បុរីញូយ៉ក / Anti-Hun Sen demonstration in front of the U.N. Headquarters in New York City.
ក្រោមរបបគ្រួសារនិយម កូនខ្វះសមត្ថភាព ត្រូវតែឡើងតាមជើងខោឪ
បទសម្ភាសន៍​លោក សម រង្ស៊ី​ ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្ដីពីស្ថានការណ៍នយោបាយចុងក្រោយនៅប្រទេសកម្ពុជា / Sam Rainsy's interview with VOA Khmer on the latest political situation in Cambodia
ពួកគាត់គ្មានឪពុកជានាយករដ្ឋមន្ត្រីទេ តែពួកគាត់ត្រូវតែមានលទ្ធភាពស្មើគ្នា ក្នុងការចូលរួមដឹកនាំប្រទេសទៅថ្ងៃមុខ / Equal opportunity for Khmer youth in taking up top positions at national level.
Flag Counter