ប្រវត្តិរូបលោកតា សម ញាន (១៨៨៩ - ១៩៦២) ដែលជាជីតាលោក សម រង្ស៊ី / Biography of Mr. Sam Nhean (1889-1962), Sam Rainsy's grandfather.

ចែករំលែក ៖​

០៦ វិច្ឆិកា ២០២២ / 06 November 2022

ប្រវត្តិរូបលោកតា សម ញាន (១៨៨៩ - ១៩៦២) ដែលជាជីតាលោក សម រង្ស៊ី។

Biography of Mr. Sam Nhean (1889-1962), Sam Rainsy's grandfather.

ឯកសារប្រវត្តិសាស្ត្រ ស្តីពីលោកតា សម ញាន បកប្រែពីភាសាបារាំង មកភាសាខ្មែរ

ក្រោយពីបានប្រឡងជាប់សញ្ញាប័ត្រ សាលារដ្ឋបាលខ្មែរ (Ecole d'Administration Cambodgienne) ក្នុងឆ្នាំ ១៩១២ លោកតា សម ញាន ត្រូវបានតែងតាំងជាចៅហ្វាយស្រុកខ្សាច់កណ្តាល (បច្ចុប្បន្ន ស្រុកមុខកំពូល ខេត្តកណ្តាល)។ បន្ទាប់មកទៀត ត្រូវបានតែងតាំងជាចៅហ្វាយស្រុក ក្នុងខេត្តផ្សេងៗមួយចំនួន។ ចូលនិវត្តន៍ ក្នុងឆ្នាំ ១៩៤៦ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងឋានន្តរសក្តិ អនុមន្ត្រីថ្នាក់លេខ១។

ក្នុងឆ្នាំ ១៩៤៦ ដដែលនេះ លោកតា សម ញាន បានជាប់ឆ្នោតជាសមាជិកសភាធម្មនុញ្ញ តំណាងឲ្យស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ក្នុងឆ្នាំ ១៩៤៧ ស្រុកជើងព្រៃដដែលនេះ បានបោះឆ្នោតឲ្យលោកតា សម ញាន ធ្វើជាតំណាងរាស្ត្រ នៅរដ្ឋសភា ហើយលោកតា សម ញាន ក៏បានឡើងកាន់តំណែងជាអនុប្រធានរដ្ឋសភា។ ក្នុងឆ្នាំ ១៩៤៧ ដដែលនេះ លោកតា សម ញាន បានបង្កើតគណបក្សនយោបាយ ឈ្មោះ "គណបក្សប្រជារាស្ត្រ" ហើយបានធ្វើជាចាងហ្វាងសារព័ត៌មាន "សំឡេងខ្មែរ"។

ក្នុងឆ្នាំ ១៩៤៩ ព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ បានតែងតាំង លោកតា សម ញាន ជានាយកខុទ្ទកាល័យរបស់ព្រះអង្គ ហើយជាអ្នកទទួលខុសត្រូវ កិច្ចការឃោសនានយោបាយ។ ក្នុងឆ្នាំ ១៩៥១ លោកតា សម ញាន បានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងធម្មការ រហូត ដល់ដាច់ឆ្នាំនោះ។ ក្នុងឆ្នាំ ១៩៥៣ លោកតា សម ញាន បានទទួលបេសកកម្ម ឲ្យដឹកនាំនាយកដ្ឋានទី៥ នៃបញ្ជាការដ្ឋាន កងកម្លាំងប្រដាប់អាវុធជាតិ ដោយទទួលបន្ទុកកិច្ចការឃោសនា។ ២ ខែក្រោយមក លោកតា សម ញាន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងធម្មការ នៅថ្ងៃ ២២ វិច្ឆិកា ១៩៥៣ (ប្រទេសកម្ពុជា ទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង នៅថ្ងៃ០៩ វិច្ឆិកា ១៩៥៣)។

លោកតា សម ញាន បានចូលជាសមាជិកសង្គមរាស្ត្រនិយម នៅពេលចលនានេះ ត្រូវបាន បង្កើតដោយសម្តេចព្រះនរោត្តម សីហនុ ក្នុងឆ្នាំ ១៩៥៥ ដោយមានលោក សម សារី (ជាកូនលោកតា សម ញាន និងជាឪពុកលោក សម រង្ស៊ី) ជាអគ្គលេខាធិការ។ លោកតា សម ញាន ត្រូវបានតែងតាំងជាអគ្គហេរញ្ញិក របស់សង្គមរាស្ត្រនិយម នៅថ្ងៃ ១២ មិថុនា ១៩៥៥។

នៅខែកញ្ញា ១៩៥៥ លោកតា សម ញាន ត្រូវបានជ្រើសរើសជាឧត្តមក្រុមប្រឹក្សា ព្រះរាជាណាចក្រ ក្នុងឋានៈជាអនុប្រធាន នៃស្ថាប័នឧត្តមក្រុមប្រឹក្សា ព្រះរាជាណាចក្រ។ លោកតា សម ញាន ក៏បានជាប់ឆ្នោ ជាទីប្រឹក្សានយោបាយ នៃគណៈកម្មាធិការកណ្តាល របស់សង្គមរាស្ត្រនិយម សម្រាប់ឆ្នាំ ១៩៥៦។

លោកតា សម ញាន បានទទួលឥស្សរយសជាច្រើន ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចព្រះនរោត្តម សីហនុ។ ឥស្សរយសទាំងនោះ មានរាយនាមជាភាសាបារាំង តាមបញ្ជីភ្ជាប់មកជាមួយនេះ ជាឯកសារប្រវត្តិសាស្ត្រ។

ព័ត៌មានថ្មីបំផុត
បេសកកម្មជាប្រវត្តិសាស្ត្រ នៃចលនាជាតិខ្មែរតស៊ូ គឺដណ្តើមប្រទេសកម្ពុជា ពីត្រកូលក្បត់ជាតិ ហ៊ុន សែន យកមកប្រគល់សងប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹក ម្ចាស់ដីតែមួយគត់​ / The historic mission of the Khmer National Resistance Movement (KNRM) is to reclaim Cambodia from the traitorous Hun Sen dynasty and return it to the Khmer people, the true and rightful masters of the land.
ទិដ្ឋភាពនៃក្បួនដង្ហែបាតុកម្មរំឭកខួបទី៣៣នៃសន្ធិសញ្ញាទីក្រុងប៉ារីស ថ្ងៃ២៦តុលា ២០២៤ ប្រទេស​បារាំង / A scene from the demonstration march in France on October 26, 2024, commemorating the 33rd anniversary of the Paris Peace Agreements
លោក សម រង្ស៊ី ដឹកនាំមហាបាតុកម្ម របស់ជនជាតិខ្មែររស់នៅទ្វីបអឺរ៉ុប នៅទីក្រុងប៉ារីស ប្រទេសបារាំង ការពារដោយនគរបាលបារាំង
ចលនាជាតិខ្មែរតស៊ូ (បង្កើតឆាប់ៗខាងមុខនេះ) នឹងរៀបចំ យុទ្ធសាស្ត្រ ដូចប្រជារាស្ត្រ ប្រទេសបង់ក្លាដែស ដែលបានតស៊ូ ទាមទារលទ្ធិប្រជាធិបតេយ្យ ប្រកបដោយជោគជ័យ ក្នុងខែសីហា ឆ្នាំ ២០២៤ នេះ / The forthcoming Khmer National Resistance Movement (KNRM) will adopt a strategy similar to that of the people of Bangladesh, who successfully fought for democracy in August 2024
ការបង្កើតចលនាជាតិខ្មែរតស៊ូ / Creation of the Cambodia National Resistance Movement
Flag Counter