តើទ្រព្យសម្បត្តិ ក្រុមគ្រួសារ សម រង្ស៊ី នៅប្រទេសបារាំង បានមកពីណា?

ចែករំលែក ៖​

២៤ មិថុនា ២០២៣ / 24 June 2023

តើទ្រព្យសម្បត្តិ ក្រុមគ្រួសារ សម រង្ស៊ី នៅប្រទេសបារាំង បានមកពីណា?

តាំងពីជាង ៣០ ឆ្នាំ មកហើយ ក្រុមគ្រួសារ សម រង្ស៊ី មានបាន នៅស្រុកបារាំង ដោយប្រើប្រាជ្ញា ក្នុងការងារចិញ្ចឹមជីវិត មិនមែនដោយពុករលួយ លួចជាតិ នៅកម្ពុជា ដូចមេដឹកនាំនយោបាយខ្មែរ ដទៃទៀតទេ។

ទាំង ២ នាក់ សម រង្សុី និងភរិយា ជូឡុង សូមួរ៉ា បានទទួល សញ្ញាប័ត្រ ពីស្ថាប័នអប់រំឧត្តមសិក្សា ឈ្មោះ INSEAD ដែលធ្លាប់បានទទួលលំដាប់ថ្នាក់លេខ ១ លើពិភពលោក ក្នុងវិស័យគ្រប់គ្រងសហគ្រាស (Business Administration)។

មុនចាកចេញពីប្រទេសបារាំង ដើម្បីវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ១៩៩២ សម រង្ស៊ី និងភរិយា ជូឡុង សូមួរ៉ា ធ្លាប់មានជីវភាពសម្បូរធូរធារ បន្ទាប់ពីបានធ្វើការរកទទួលទាន ប្រកបដោយជោគជ័យ ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅប្រទេសបារាំង អស់រយៈពេលជាង ២០ ឆ្នាំ។

ដូច្នេះ ទ្រព្យសម្បត្តិរបស់ សម រង្ស៊ី និងភរិយា បានមកពីការប្រើប្រាជ្ញា និងបង្ហាញពីសមត្ថភាពការងារ។ ពេលនោះ សម រង្ស៊ី និងក្រុមគ្រួសារ ស្ថិតក្នុងចំណោមពលរដ្ឋបារាំង ដែលបង់ពន្ធជូនរដ្ឋច្រើនជាងគេ ពីព្រោះមានប្រាក់ចំណូល និងទ្រព្យសម្បត្តិក៏ច្រើនជាងគេដែរ។ ជាពិសេស សម រង្ស៊ី និងក្រុមគ្រួសារ ត្រូវបង់ពន្ធពិសេសមួយ ហៅថា “ពន្ធ លើទ្រព្យសម្បត្តិស្តុកស្តម្ភ” (Impôt sur les Grandes Fortunes) ដែលប្រជាពលរដ្ឋបារាំង តែ ០,៥ ភាគរយ ប៉ុណ្ណោះ ត្រូវបង់ជូនរដ្ឋ។

សមត្ថភាព សម រង្ស៊ី ត្រូវបានបង្ហាញតាមរយៈ ទ្រឹស្តីហិរញ្ញវត្ថុមួយ ដែល សម រង្ស៊ី បានបង្កើតឡើង ហើយយកទៅអនុវត្ត ប្រកបដោយជោគជ័យ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ ចំពោះ ជូឡុង សូមួរ៉ា វិញ ក៏ស្ថិតក្នុងចំណោមស្ត្រី ដែលទទួលបានជោគជ័យធំធេងជាងគេ ក្នុងវិស័យហិរញ្ញវត្ថុ ដូចអ្វីដែលទស្សវដ្ដីបារាំង L'Expansion បានបង្ហាញ នៅពេលនោះ។

ដូច្នេះ ទ្រព្យសម្បត្តិ សម រង្សុី និងក្រុមគ្រួសារ គ្មានពាក់ព័ន្ធអ្វី ជាមួយអំពើពុករលួយណាមួយ នៅប្រទេសកម្ពុជាឡើយ។ មិនមែនដូចមេដឹកនាំនយោបាយខ្មែរ ដទៃទៀតទេ។ ទាល់តែយើងស្អាតស្អំខ្លួនយើង ទើបយើងអាចចេញមុខប្រឆាំងអំពើពុករលួយ។

ព័ត៌មានថ្មីបំផុត
សារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ទើបតែចេញផ្សាយភាពយន្តឯកសារថ្មីមួយ រៀបរាប់អំពីការធ្វើឃាតលើលោក លឹម គឹមយ៉ា និងការតាមសម្លាប់អ្នកប្រឆាំងជាច្រើននាក់ទៀត ដែលរត់គេចពីកម្ពុជា / Al Jazeera has recently released a documentary exposing the assassination of Lim Kim Ya and the killings of numerous other dissidents who fled Cambodia
ការពឹងផ្អែកយ៉ាងខ្លាំងរបស់កម្ពុជា ទៅលើចិន បើកដៃឲ្យទីក្រុងប៉េកាំង ជៀសវាងការបង់ពន្ធ លើទំនិញនាំចូលទៅសហរដ្ឋអាមេរិក / Cambodia's deep dependence on China lets Beijing bypass tariffs
របបចោរាធិបតេយ្យ នៅកម្ពុជា ក្រោមគ្រួសារ ហ៊ុន សែន​ / Cambodia under Hun Sen: A Case of Kleptocracy?
Special Report: Red Cross Donations from Scammers, Tycoons
ក្រុមឧក្រិដ្ឋជនចិន ជាអ្នកជួយឲ្យរបប ហ៊ុន សែន នៅរស់មានជីវិត ពីព្រោះអង្គការ ចោរធំក្រៅស្រុក ត្រូវការឲ្បរបបចោរាធិបតេយ្យនៅកម្ពុជា ផ្តល់កន្លែងសុវត្ថិភាព (ទីជំរក) ឲ្យពួកវា / HOW THE CHINESE MAFIA KEEPS CAMBODIA'S HUN SEN REGIME AFLOAT
Flag Counter