២១ តុលា ២០២៤ / 21 October 2024
របបផ្តាច់ការមិនអាចនៅស្ថិតស្ថេរបានទេ មេដឹកនាំផ្តាច់ការទាំងអស់តែងតែដួលរលំ និងបានទទួលលទ្ធផលដូចៗគ្នា ហើយនិងត្រូវបានផ្តន្ទាទោសតាមច្បាប់។
សាលាក្ដីឧក្រិដ្ឋកម្មអន្តរជាតិបង់ក្លាដេស ចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីធ្លាក់ពីអំណាច #Hasina ករណីសម្លាប់រង្គាល។ តាមទីភ្នាក់ងារសារព័ត៌មាន #Reuters ចេញផ្សាយនៅថ្ងៃទី១៨ តុលា សមាជិករដ្ឋាភិបាលរបស់អ្នកស្រី #Hasina ដល់ទៅ ៥០នាក់ ក៏ស្ថិតក្នុងបញ្ជីឈ្មោះក្នុងដីកាចាប់ខ្លួនផងដែរ។ បង់ក្លាដេសគឺជាប្រទេសគំរូមួយ ដែលប្រជាជនខ្មែរយើងបានមើលឃើញផ្ទាល់នឹងភ្នែក ក្នុងរយៈពេលតែប៉ុន្មានខែមុននោះ។
របបផ្តាច់ការនៅកម្ពុជានឹងទទួលបានលទ្ធផលដូចគ្នា។ ចលនានិងការតវ៉ានៅក្រៅប្រទេសពេលនេះកំពុងផ្ទុះឡើងខ្លាំង ហើយក្នុងពេលឆាប់ៗនេះប្រជាជនខ្មែរយើងទាំងអស់ នឹងសម្រេចបញ្ចប់របបផ្តាច់ការត្រកូលហ៊ុន។ មិនសំខាន់ថាជនផ្តាច់ការខ្លាំងនិងមានអំណាចធំប៉ុណ្ណាទេ តែជនផ្តាច់ការមិនអាចយកឈ្នះអំណាចប្រជាពលរដ្ឋបានឡើយ។
សម្រាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់ យុត្តិធម៌នឹងត្រូវផ្តល់ឱ្យយើងក្នុងពេលឆាប់ៗនេះ។ របបផ្តាច់ការមិនអាចនៅស្ថិតស្ថេរបានទេ មេដឹកនាំផ្តាច់ការទាំងអស់តែងតែដួលរលំនិងបានទទួលលទ្ធផលដូចៗគ្នា ហើយនិងត្រូវបានផ្តន្ទាទោសតាមច្បាប់។
កម្លាំងនិងអំណាចប្រជាពលរដ្ឋខ្លាំងជាងអ្វីៗទាំងអស់ នៅពេលដែលយើងធ្វើការួបរួមគ្នា យើងអាចទាមទារឱ្យមានការគោរពសិទ្ធិនិងសេរីភាពរបស់យើង ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាពិសេសយើងទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ពេលដែលយើងរួមគ្នារឹងមាំ យើងអាចការពារប្រទេសរបស់យើងបាន យើងអាចដោះស្រាយបញ្ហាទឹកដីរបស់យើងបាន(CLV-DTA) យើងអាចដោះស្រាយបញ្ហាបំណុល ហើយយើងនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដែលជាឫសគល់ដ៏កខ្វក់ក្នុងសង្គមជាតិយើងក្នុងពេលបច្ចុប្បន្ន។ យើងនឹងស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនខ្មែរយើងទាំងអស់គ្នា។
The Criminal Court of Bangladesh has issued an arrest warrant for former Prime Minister Hasina, who was ousted just a few months ago in connection with the massacre case. According to Reuters, up to 50 members of Hasina's government were also named in the arrest warrant.
Dictatorships in Cambodia will face the same fate. Protests and movements are erupting abroad, and soon the Cambodian people will rise to end the dictatorship. No matter how powerful the dictator may seem, they cannot overcome the strength of the people.
For all Cambodians, justice is on the horizon. Dictatorships cannot last forever, history shows that dictators often fall and face legal consequences.
The power of the people is unmatched. When united, we can demand respect for our rights and freedoms as enshrined in the Constitution, and we must uphold the Paris Agreement. Together, we can protect our country, resolve territorial disputes, address debt issues, and combat the deeprooted corruption in our society. Justice for all Cambodians is within our grasp.