សម រង្ស៊ី អំពាវនាវដល់គ្រប់ក្រុមភាគី រួមទាំងកងកម្លាំងប្រដាប់អាវុធ និងសមាជិកនៃគណបក្សនយោបាយទាំងអស់ សូមចូលរួមឈរជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បី​បញ្ចប់របបផ្តាច់ការដែលដឹកនាំដោយគ្រួសារ ហ៊ុន សែន​ / Sam Rainsy urges all groups, including the armed forces and members of every political party, to stand with the Cambodian people in ending the dictatorship led by the Hun Sen family

ចែករំលែក ៖​

១៨ មករា ២០២៥ / January 18, 2025 

ខ្ញុំសូមអំពាវនាវដល់គ្រប់ក្រុមភាគី រួមទាំងកងកម្លាំងប្រដាប់អាវុធ និងសមាជិកនៃគណបក្សនយោបាយទាំងអស់ សូមចូលរួមឈរជាមួយប្រជាពលរដ្ឋខ្មែរ ដើម្បី​បញ្ចប់របបផ្តាច់ការដែលដឹកនាំដោយគ្រួសារ ហ៊ុន សែន។ មិនថាគណបក្សប្រជាជនកម្ពុជា ហ្វ៊ុនស៊ិនប៉ិច ឬគណបក្សសង្គ្រោះជាតិទេ យើងត្រូវរួបរួមគ្នាកសាងប្រទេសជាតិឡើងវិញ លុបបំបាត់អំពើពុករលួយ បញ្ចប់ក្រុមបក្ខពួកនិយម បញ្ចប់ក្រុមឧក្រិដ្ឋជន និងបញ្ចប់របបផ្តាច់ការ។ យើងត្រូវស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ទាំង​អស់​គ្នា ហើយ​រួម​គ្នា​សង្គ្រោះ​ជាតិ​យើង​ ដែលបច្ចុប្បន្ននេះត្រូវបានបំផ្លាញដោយគ្រួសារ ហ៊ុន សែន។

យើង​​រួបរួម​គ្នា​​ស្ដារ​អត្តសញ្ញាណជាតិ​ខ្មែរ​យើង​ឡើង​វិញ ហើយ​ស្វែងរក​ឯករាជ្យ​និងសន្តិភាពពិតប្រាកដ​សម្រាប់​ប្រទេស​យើង។ ច្រើនឆ្នាំមកនេះ យើងធុញទ្រាន់ យើងឆ្អែតឆ្អន់ នឹងរបបផ្តាច់ការនេះខ្លាំងណាស់ ដែលរបបនេះបង្ខំឱ្យយើងរស់នៅក្នុងស្ថានភាពដ៏លំបាកនិងអមនុស្សធម៌ជាទីបំផុត។ គ្រួសារបងប្អូននិងមិត្តភ័ក្តិរបស់យើង បន្តរងទុក្ខក្រោមការជិះជាន់ និងកេងប្រវ័ញ្ចពីសំណាក់ក្រុមក្បត់ជាតិហ៊ុន សែន។ ពេលនេះជាពេលវេលាដែលយើងទាំងអស់គ្នាត្រូវចូលរួម #ចលនាជាតិតស៊ូ ហើយក្រោកឈរឡើងដើម្បីសង្គ្រោះប្រទេសយើងពីរបបផ្តាច់ការ។

I urge all groups, including the armed forces and members of every political party, to stand with the Cambodian people in ending the dictatorship led by the Hun Sen family. Whether part of the Cambodian People’s Party, Funcinpec, or the Cambodian National Rescue Party, we must come together to rebuild our nation, eliminate corruption, dismantle nepotism, stop criminal activities, and bring an end to authoritarian rule. We must pursue justice for all victims and work together to save our country from destruction caused by the Hun Sen regime.

It is essential that we unite to restore our Khmer national identity and strive for true independence and lasting peace. For more than 40 years, we have endured and grown weary of this dictatorship that has subjected us to inhumane conditions. Our families, brothers, and friends continue to suffer under the oppression and exploitation of Hun Sen's regime. Now is the time for all of us to join the #ចលនាជាតិតស៊ូ and rise up to free our country from dictatorship.

 

ព័ត៌មានថ្មីបំផុត
សារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ទើបតែចេញផ្សាយភាពយន្តឯកសារថ្មីមួយ រៀបរាប់អំពីការធ្វើឃាតលើលោក លឹម គឹមយ៉ា និងការតាមសម្លាប់អ្នកប្រឆាំងជាច្រើននាក់ទៀត ដែលរត់គេចពីកម្ពុជា / Al Jazeera has recently released a documentary exposing the assassination of Lim Kim Ya and the killings of numerous other dissidents who fled Cambodia
ការពឹងផ្អែកយ៉ាងខ្លាំងរបស់កម្ពុជា ទៅលើចិន បើកដៃឲ្យទីក្រុងប៉េកាំង ជៀសវាងការបង់ពន្ធ លើទំនិញនាំចូលទៅសហរដ្ឋអាមេរិក / Cambodia's deep dependence on China lets Beijing bypass tariffs
របបចោរាធិបតេយ្យ នៅកម្ពុជា ក្រោមគ្រួសារ ហ៊ុន សែន​ / Cambodia under Hun Sen: A Case of Kleptocracy?
Special Report: Red Cross Donations from Scammers, Tycoons
ក្រុមឧក្រិដ្ឋជនចិន ជាអ្នកជួយឲ្យរបប ហ៊ុន សែន នៅរស់មានជីវិត ពីព្រោះអង្គការ ចោរធំក្រៅស្រុក ត្រូវការឲ្បរបបចោរាធិបតេយ្យនៅកម្ពុជា ផ្តល់កន្លែងសុវត្ថិភាព (ទីជំរក) ឲ្យពួកវា / HOW THE CHINESE MAFIA KEEPS CAMBODIA'S HUN SEN REGIME AFLOAT
Flag Counter