
នរណាខ្លះ ជាមេក្លោងរបស់ក្រុមឧក្រិដ្ឋជន Scam អនឡាញ នៅកម្ពុជា?
បើយោងរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Humanity Research Consultancy មានមនុស្សយ៉ាងតិច ២៨នាក់ នៅកម្ពុជា ដែលជាមេក្លោងនៃក្រុមឧក្រិដ្ឋអនឡាញក្នុងនោះមាន៖
១- អ៊ិក ប៉ោន សហនាយកសណ្ឋាគារអន្តរជាតិណានហៃ
២- ចិន អាលឡេន ប្រធានក្រុមហ៊ុន ហេងហឺ
៣- ចិន ស៊ីវលីង នាយិកាក្រុមហ៊ុន Amiga Entertainment (Isle of Man) និង នាយិកាក្រុមហ៊ុន Prince Real Estate (តៃវ៉ាន់)
៤- ចិន ហ្ស៊ី ប្រធានក្រុមហុន Prince Group Holdings និងជាទីប្រឹក្សាលោក ហ៊ុន ម៉ាណែត លោក ហ៊ុន សែន លោក ស ខេង និងលោក ហេង សំរិន បានចាប់ខ្លួនបញ្ជូនទៅចិន
៥- ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
៦- ដុង លេឆេង នាយកក្រុមហ៊ុន Golden Sun Sky Entertainment Co., Ltd
៧- ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជានាយកនាយកដ្ឋានសន្តិសុខកណ្តាល និងជាកូនប្រសារលោក ហ៊ុន សែន
៨- អ៊ែដវឺដ លី នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន Prince Real Estate Group
៩- ហ្គាប្រ៊ីយ៉ែល តាន់ ប្រធានផ្នែកទំនាក់ទំនងនៃក្រុមហ៊ុន Prince Group
១០- ហ៊ីង ប៊ុនហៀង មេអង្គរក្សនាយករដ្ឋមន្ត្រី ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ ២០១៨
១១ - ហ៊ុន តូ នាយកក្រុមហ៊ុន Huione Pay, Panda Bank, និង Heng He; ជាបងប្អូនជីដូនមួយនឹងលោក ហ៊ុន ម៉ាណែត
១២- អ៊ឹង ដារ៉ា នាយកប្រតិបត្តិដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Prince Group និងជាប្រធានកាស៊ីណូ Golden Fortune
១៣- កុក អាន សមាជិកព្រឹទ្ធសភា និងជាម្ចាស់កាស៊ីណូ Crown
១៤- គួច ចំរើន អភិបាលខេត្តកណ្តាល និងជាអតីតអភិបាលខេត្តព្រះសីហនុ
១៥- លី ស៊ុង នាយកក្រុមហ៊ុន Huione
១៦- ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ
១៧ - លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ ២០២៤
១៨ -នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាក្មួយប្រសារលោក ហ៊ុន សែន
១៩- រីទ្ធី រក្សមី ប្រធានក្រុមហ៊ុណ K99 Group
២០- រីទ្ធី សំណាង ទទួលមរណភាព
២១- សាយ អ៊ុងលីន សហនាយកសណ្ឋាគារអន្តរជាតិណានហៃ
២២ - ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
២៣ - ស៊ូ ចុងជៀន នាយកធនាគារពាណិជ្ជ
២៤- ទ្រី ភាព នាយកក្រុមហ៊ុន MDS Heng He និងជាទីប្រឹក្សាប្រធានព្រឹទ្ធសភា ហ៊ុន សែន ត្រូវបានក្រសួងរតនាគារសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ ២០១៩
២៥- យ៉ាន បូរិទ្ធ នាយកក្រុមហ៊ុន Huione Insurance
២៦- យ៉ាន ណារ៉ុង នាយកក្រុមហ៊ុន Huione Life Insurance និង Heng He
២៧- យ៉ាន សត្យា នាយកក្រុមហ៊ុន Huione Pay
២៨- ស៊ូ អាយមីន សហម្ចាស់សណ្ឋាគារនិងកាស៊ីណូ KB