លិខិតចំហរបស់លោក សម រង្ស៊ី ផ្ញើជូនរដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង លោក Jean-Noël Barrot

ចែករំលែក ៖​

១៨ ឧសភា ២០២៦ / 18 May 2026

ហ្វ្រង់កូហ្វូនី មិនស្របគ្នានឹងលទ្ធិហ្វាស៊ីសទេ

លិខិតផ្ញើជូន លោក Jean-Noël Barrot រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង

កម្មវត្ថុ៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ៖ ការពារបូរណភាព និងគុណតម្លៃនៃអង្គការហ្វ្រង់កូហ្វូនី។

ទីក្រុងប៉ារីស, ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦

ឯកឧត្តមរដ្ឋមន្ត្រី,

ខ្ញុំបាទសូមអនុញ្ញាតសរសេរលិខិតនេះជូនឯកឧត្តម ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំងកម្ពុជាដែលកំពុងនីរទេសខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ឯកឧត្តម ស្របពេលដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនឹងខិតជិតមកដល់នៅរាជធានីភ្នំពេញនាខែវិច្ឆិកាខាងមុខ ទៅលើចំណុចសំខាន់ៗដែលមិនអាចមើលរំលងបាន ដោយមិនធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ប្រទេសបារាំង និងអង្គការហ្វ្រង់កូហ្វូនីខ្លួនឯង។

ជាដំបូង គួររំលឹកអំពីទំហំកាន់តែធំ និងគ្រោះថ្នាក់នៃឧក្រិដ្ឋកម្មសាយប័រ (តាមប្រព័ន្ធកុំព្យូទ័រ) ដែលមានមូលដ្ឋាននៅកម្ពុជា។ យោងតាមរបាយការណ៍អន្តរជាតិដែលមានភាពជឿជាក់ជាច្រើន សកម្មភាពឧក្រិដ្ឋកម្មទាំងនេះ — ការបោកប្រាស់តាមអនឡាញដ៏សន្ធឹកសន្ធាប់ និងបណ្ដាញឆបោកឆ្លងដែនដែលមានការរៀបចំចាត់តាំង — កំពុងតែរីកដុះដាល ដោយមានការឃុបឃិតពីកម្រិតថ្នាក់ដឹកនាំកំពូលរបស់រដ្ឋ។ ការពិតនេះ មិនត្រឹមតែជាការគំរាមកំហែងដល់ប្រជាពលរដ្ឋទូទាំងពិភពលោក រួមទាំងជនជាតិបារាំងផងដែរនោះទេ តែវាក៏ជាកត្តាចម្បងមួយនៃការធ្វើឱ្យអស្ថិរភាពសេដ្ឋកិច្ច និងសីលធម៌ផងដែរ។

ម្យ៉ាងវិញទៀត កម្ពុជាសព្វថ្ងៃកំពុងជួបប្រទះនឹងការរអិលធ្លាក់ផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរខុសពីធម្មតា។ អំណាចដែលធ្លាប់បានអនុវត្តជាបន្តបន្ទាប់ដោយលោក ហ៊ុន សែន រួចហើយបានផ្ទេរទៅឱ្យកូនប្រុសរបស់គាត់ គឺលោក ហ៊ុន ម៉ាណែត បានឈានចូលទៅក្នុងតក្កវិជ្ជានៃរបបសន្តតិវង្សដ៏គួរឱ្យព្រួយបារម្ភ។ ស្ថានភាពនេះរំលឹកដល់ហេតុការណ៍ក្នុងប្រវត្តិសាស្ត្រ ដូចជារបប François Duvalier (Daddy Doc) និង Jean-Claude Duvalier (Baby Doc) នៅប្រទេសហៃទី របប Hafez al-Assad និង Bashar al-Assad នៅប្រទេសស៊ីរី ព្រមទាំងរបបត្រកូល គីម នៅប្រទេសកូរ៉េខាងជើង។ ប៉ុន្តែ ករណីនៅកម្ពុជា គឺឈានទៅឆ្ងាយជាងនេះទៅទៀត៖ ក្នុងឆ្នាំ២០២៣ មិនត្រឹមតែប្រមុខរដ្ឋាភិបាលត្រូវបានជំនួសដោយកូនបង្កើតរបស់គាត់ប៉ុណ្ណោះទេ ថែមទាំងរដ្ឋមន្ត្រីស្ទើរតែទាំងអស់ក៏ត្រូវបានផ្លាស់ប្តូរផងដែរ ដែលបង្កើតបានជាប្រព័ន្ធនៃការផ្ទេរអំណាចតាមត្រកូលយ៉ាងទូលំទូលាយ ដែលគ្មានគូប្រៀបនៅក្នុងពិភពលោកសហសម័យនេះឡើយ។

ការប្រមូលផ្តុំអំណាចនេះ ត្រូវបានអមដោយការកម្ចាត់ចោលនូវគណបក្សប្រឆាំងដែលស្របច្បាប់ណាមួយ។ ការរំលាយដោយបំពាននៅឆ្នាំ២០១៧ នូវគណបក្សសង្គ្រោះជាតិ (CNRP) ដែលទទួលបានសម្លេងគាំទ្រជិតពាក់កណ្តាលពីប្រជាពលរដ្ឋ ទោះបីជាមានភាពមិនប្រក្រតីនៃការបោះឆ្នោតជាច្រើនដែលត្រូវបានរាយការណ៍ដោយអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យក៏ដោយនោះ បានកត់សម្គាល់នូវចំណុចរបត់ដ៏ម៉ឺងម៉ាត់មួយឆ្ពោះទៅរករបបឯកបក្សដោយជាក់ស្តែង។

ចាប់តាំងពីពេលនោះមក កម្ពុជាបានជួបប្រទះនូវការបាត់បង់សេរីភាពនៃការបញ្ចេញមតិទាំងស្រុង ដែលស្តែងចេញជាពិសេសតាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែលរិះគន់រដ្ឋាភិបាល ព្រមទាំងចំនួនអ្នកទោសនយោបាយកើនឡើងដែលមិនធ្លាប់មានពីមុនមក។ រាល់សំឡេងប្រឆាំង ត្រូវបានបំបិទដោយប្រព័ន្ធ រួមមាន ការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ ការឃាតកម្ម ឬការបង្ខំឱ្យនិរទេសខ្លួន។

ភាពរអិលធ្លាក់ទាំងនេះ ជាការរំលោភបំពានយ៉ាងគឃ្លើនទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានចែងយ៉ាងច្បាស់អំពីការបង្កើត "ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស"។ ប្រទេសបារាំង ក្នុងនាមជាសហប្រធាននៃសន្និសីទអន្តរជាតិទីក្រុងប៉ារីសស្តីពីកម្ពុជា និងជាអ្នកធានាខាងសីលធម៌នៃកិច្ចព្រមព្រៀងទាំងនេះ មានការទទួលខុសត្រូវជាពិសេស ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀងនេះត្រូវបានគោរព។

ខ្ញុំបាទក៏សូមគូសបញ្ជាក់អំពីការពិតដ៏គួរឱ្យព្រួយបារម្ភមួយផងដែរ៖ ការទទួលស្វាគមន៍ជាផ្លូវការចំពោះលោក ហ៊ុន សែន ឬ លោក ហ៊ុន ម៉ាណែត នៅវិមានអេលីហ្សេ (Élysée) ច្រើនលើកច្រើនសា តែងតែត្រូវបានបន្តដោយការធ្វើឱ្យការគាបសង្កត់ផ្នែកនយោបាយកាន់តែធ្ងន់ធ្ងរឡើង នៅពេលពួកគេត្រឡប់ទៅកម្ពុជាវិញ។ ថាមវន្តនេះត្រូវបានបង្ហាញយ៉ាងសោកនាដកម្មដោយសកម្មភាពជ្រុលនិយម ដូចជាការធ្វើឃាតអតីតតំណាងរាស្ត្របារាំង-ខ្មែរ លោក លឹម គឹមយ៉ា ក្នុងខែមករា ឆ្នាំ២០២៥ បន្ទាប់ពីទស្សនកិច្ចជាផ្លូវការរបស់លោក ហ៊ុន ម៉ាណែត នៅប្រទេសបារាំង។

នៅក្នុងបរិបទនេះ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ បង្កហានិភ័យយ៉ាងច្បាស់លាស់នៃការយកនយោបាយមកធ្វើជាឧបករណ៍ ក្នុងគោលបំណងពង្រឹងភាពស្របច្បាប់នៃរបបមួយ ដែលផ្ទុយស្រឡះពីគុណតម្លៃដែលអង្គការហ្វ្រង់កូហ្វូនីត្រូវតែការពារ។

ដើម្បីការពារកិត្យានុភាព និងភាពជឿជាក់នៃព្រឹត្តិការណ៍នេះ ខ្ញុំបាទយល់ថាវាជារឿងចាំបាច់ដែលប្រទេសបារាំងត្រូវដាក់លក្ខខណ្ឌនៃការចូលរួមរបស់ខ្លួន ទាល់តែមានការវិវត្តជាវិជ្ជមានដែលជាក់ស្តែង និងអាចផ្ទៀងផ្ទាត់បាន។ ជាពិសេស វានឹងក្លាយជារឿងគួរជាទីគាប់ចិត្ត ប្រសិនបើប្រទេសបារាំង៖

-ទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់

-ទាមទារឱ្យទម្លាក់ចោលបទចោទប្រកាន់នានា មកលើក្រុមអ្នកប្រឆាំងដែលត្រូវបានបង្ខំឱ្យនិរទេសខ្លួន

-ធានាឱ្យមានការគោរពតាមស្មារតី និងការសន្យានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្ពោះទៅរកការបោះឆ្នោតនាពេលខាងមុខ ដែលគ្រោងទុកនៅឆ្នាំ២០២៧ (ការបោះឆ្នោតថ្នាក់មូលដ្ឋាន) និងឆ្នាំ២០២៨ (ការបោះឆ្នោតថ្នាក់ជាតិ)។

អង្គការហ្វ្រង់កូហ្វូនី មិនអាចត្រឹមតែជាក្របខ័ណ្ឌពិធីការសាមញ្ញមួយនោះទេ។ វាត្រូវតែរក្សាភាពជាសហគមន៍ដែលផ្អែកលើគោលការណ៍ និងគុណតម្លៃនៃយុគសម័យពន្លឺ (Lumières) ដែលប្រទេសបារាំងបានជួយផ្សព្វផ្សាយពាសពេញពិភពលោក។ នេះគឺពាក់ព័ន្ធនឹងកិត្តិយស និងអនាគតរបស់អង្គការនេះ។

សូម ឯកឧត្តមរដ្ឋមន្ត្រី ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់ពីរូបខ្ញុំបាទ។

សម រង្ស៊ី

មេដឹកនាំគណបក្សប្រឆាំងកម្ពុជាដែលកំពុងនិរទេសខ្លួន

Francophonie does not rhyme with fascism
Letter to Mr. Jean-Noël Barrot, Minister of Europe and Foreign Affairs
Subject: Francophonie Summit in Phnom Penh: Preserve the integrity and values of the Francophonie.

Paris, April 12, 2026

Mr. Minister,
I allow myself to write to you as the leader of the Cambodian opposition in exile, in order to draw your attention, as the upcoming Francophonie Summit approaches in Phnom Penh next November, on essential elements that cannot be ignored without damaging credibility itself From France and Francophonie.

First of all, it is worth recalling the increasing weight and danger of cybercrime based in Cambodia. According to many of the most credible international reports, these criminal activities — massive online scams, organized networks of transnational fraud — are thriving with complicity at the highest level in the state. This reality is not only a threat to citizens of the whole world, including French, but also a major factor in economic and moral destabilization.
On the other hand, Cambodia today experiences a political drift of exceptional gravity. The power successively exerted by Hun Sen and then passed on to his son Hun Manet enters into a worrying dynastic logic. This situation evokes historical precedents such as that of François Duvalier (Daddy Doc) and Jean-Claude Duvalier (Baby Doc) in Haiti, that of Hafez al-Assad and Bashar al-Assad in Syria, as well as that of the Kim Dynasty in North Korea. But the Cambodian case goes even further: in 2023 not only was the head of government replaced by his direct descendant, but nearly all ministers were also replaced, establishing a system of widespread hereditary transmission of power with no equal in the contemporary world.

This concentration of power has been accompanied by the removal of any credible opposition. The 2017 arbitrary dissolution of the Cambodia National Rescue Party (Cambodia National Rescue Party, CNRP), which had collected nearly half of the popular suffrage despite numerous electoral irregularities reported by independent international observers, marked a decisive turning point towards a de facto single-party regime.

Since then, Cambodia has experienced a total lack of freedom of expression, illustrated in particular by the shutting down of all media critical of the government, as well as an unprecedented number of political prisoners. Any dissenting voice is systematically silenced by intimidation, imprisonment, murder or forced exile.

These drifts constitute a flagrant violation of the Paris Accords of October 23, 1991, which explicitly provided for the establishment of a "system of liberal and pluralist democracy". France, as co-chairman of the Paris International Conference on Cambodia and moral guarantor of these agreements, bears a particular responsibility in respecting them.

Let me also emphasize a worrying fact: the official receptions of Hun Sen or Hun Manet at the Élysée were, several times, followed by a hardening of political repression upon their return to Cambodia. This dynamic has been tragically illustrated by extreme acts, such as the assassination of former Franco-Cambodian MP Lim Kimya in January 2025, following Hun Manet's official visit to France.

In this context, the holding of the Francophonie Summit in Phnom Penh poses a clear risk of political instrumentation aimed at strengthening the legitimacy of a regime in blatant contradiction with the values that the Francophie is supposed to defend.
In order to preserve the prestige and credibility of this event, I think it is essential that France conditions its commitment to concrete and verifiable advances. In particular, it would be desirable that France:
• Obtain the release of all political prisoners;
• Demands that the charges that weigh on opponents forced into exile be dropped;
• Ensures respect for the spirit and commitments of the Paris Accords in the perspective of the upcoming election deadlines, scheduled for 2027 (local vote) and 2028 (national vote).
Francophonie can't be a simple protocol framework. It must remain a community founded on principles and values derived from the Lumières that France has helped to carry around the world. He is after his honor and his future.

Please accept, Mr. Minister, the expression of my very high regard.

Sam Rainsy
Cambodian opposition leader in exile

ព័ត៌មានថ្មីបំផុត
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
ស្វែងយល់ពីកាលបរិច្ឆេទសំខាន់ៗ មុនពេលដែលថៃបាញ់សម្លាប់ទាហានខ្មែរ លោកព្រិន្ទបាលឯក សួន រោន
Flag Counter