មេគណបក្សប្រឆាំង សម រង្ស៊ី មកដល់ប្រទេសម៉ាឡេស៊ី / CAMBODIAN OPPOSITION LEADER SAM RAINSY ARRIVES IN MALAYSIA

ចែករំលែក ៖​

០៩ វិច្ឆិកា ២០១៩ / 09 November 2019

ដកស្រង់ និងបកប្រែ ពីសារព័ត៌មានអន្តរជាតិ ALJAZEERA ចុះថ្ងៃ ០៩ វិច្ឆិកា ២០១៩ ៖

មេគណបក្សប្រឆាំង សម រង្ស៊ី មកដល់ប្រទេសម៉ាឡេស៊ី

សម រង្ស៊ី មេគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន បានចុះពីយន្តហោះ នៅរាជធានីប្រទេសម៉ាឡេស៊ី បន្ទាប់ពីបានប្តេជ្ញាចិត្ត ថានឹងវិលត្រឡប់ទៅប្រទេសកំណើតវិញ ដើម្បីប្រមូលអ្នកប្រឆាំងនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំមកហើយ។
បន្ទាប់ពីមកដល់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុង Kuala Lumpur ថ្ងៃសៅរ៍នេះ សម រង្ស៊ី បានថ្លែងទៅកាន់អ្នកគាំទ្រ ដូចតទៅ ៖ "សូមរក្សាសេចក្តីសង្ឃឹមរបស់យើង។ យើងដើរផ្លូវត្រូវហើយ។ លទ្ធិប្រជាធិបតេយ្យត្រូវតែឈ្នះ។ លទ្ធិប្រជាធិបតេយ្យ បានឈ្នះហើយ នៅប្រទេសម៉ាឡេស៊ី។ លទ្ធិប្រជាធិបតេយ្យ ក៏នឹងឈ្នះដែរ នៅប្រទេសកម្ពុជា។"

From ALJAZEERA, 09 November 2019

CAMBODIAN OPPOSITION LEADER SAM RAINSY ARRIVES IN MALAYSIA
Sam Rainsy, Cambodia's self-exiled opposition leader, has landed in the Malaysian capital after promising to return home to rally opponents of longtime Prime Minister Hun Sen.
"Keep up the hope. We are on the right track," Sam Rainsy said in a message to his supporters, after arriving at Kuala Lumpur International Airport on Saturday. "Democracy will prevail. Democracy has prevailed in Malaysia. Democracy will prevail in Cambodia."

https://www.aljazeera.com/news/2019/11/cambodian-opposition-leader-sam-rainsy-arrives-malaysia-191109100109315.html?fbclid=IwAR1st93hkMO1GMa8Dt4yrL9ssMSckodoN-fGFQOqSjcP-kOQQZlC9GDWQsg

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter