លោក សម រង្ស៊ី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលជំពាក់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រៀមខ្លួនប្រតិកម្មរួមគ្នា ស្រុះគ្នា ប្រឆាំងដាច់ខាត មិនឲ្យធនាគារណា មករឹបអូសយកដីធ្លីគ្រួសារណាមួយឡើយ។ / Sam Rainsy : The poor must fight for a debt relief through a civil disobedience campaign.

ចែករំលែក ៖​

១៥ ឧសភា ២០២០ / 15 May 2020 - The poor must fight for a debt relief through a civil disobedience campaign.

លោក សម រង្ស៊ី អំពាវនាវដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលជំពាក់បំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឲ្យបញ្ឈប់ការសងបំណុល ទាំងសងដើម និងទាំងបង់ការប្រាក់។ យើងត្រូវធ្វើបែបនេះទាំងអស់គ្នា ដើម្បីជម្រុញឲ្យមានដំណោះស្រាយរួម ចំពោះការជំពាក់បុលវ័ណ្ឌក ក្នុងគ្រាអាសន្ន ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច និងការរាតត្បាតជំងឺកូវីដ-១៩ ទូទាំងពិភពលោក។

សូមរំលឹកថា នៅប្រទេសដែលមានអ្នកដឹកនាំទទួលខុសត្រូវទូទាំងពិភពលោក មានប្រទេសថៃជាដើម រដ្ឋអំណាចបានជម្រុញឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លុបចោលបំណុលមួយផ្នែកធំ របស់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងតែជួបការលំបាក គ្មានអ្វីប្រៀបធៀបបាន ដោយសារតែវិបត្តិសេដ្ឋកិច្ចសព្វថ្ងៃ។

សូមបងប្អូនជនរួមជាតិ ត្រៀមខ្លួនប្រតិកម្មរួមគ្នា ស្រុះគ្នា ៖ បើគេមករឹបអូសយកដីធ្លីកូនបំណុលណាម្នាក់ សូមឲ្យអ្នកជិតខាង និងអ្នកភូមិទាំងអស់ ប្រឆាំងដាច់ខាត មិនឲ្យធនាគារណា មករឹបអូសយកដីធ្លីគ្រួសារណាមួយឡើយ។

នៅប្រទេសថៃ ធនាគារ បន្ធូរបន្ថយបំណុលរបស់ប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយវិបត្តិសេដ្ឋកិច្ចសព្វថ្ងៃ។ ការកាត់បន្ថយបំណុលនោះ មានចំនួនទឹកប្រាក់ប្រមាណ ១៦០០ លានដុល្លារអាមេរិក។

https://www.bangkokpost.com/…/krungsri-consumer-readies-b50…

ព័ត៌មានថ្មីបំផុត
បន្ទាប់​ពី​សង្រ្គាម​ឈ្លានពាន​រវាង​កម្ពុជា-ថៃ កម្ពុជា​បាត់បង់ដីធ្លី ប្រជាពលរដ្ឋ​បាត់បង់​ជីវិត​ ផ្ទះសម្បែង​ និង​អាជីវកម្ម​ សេដ្ឋកិច្ច​ជាតិ​ធ្លាក់​ចុះ តើ​នរណា​ត្រូវ​ទទួល​ខុសត្រូវ?
លោក សម រង្ស៊ី ថ្លែងក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តភ្នំសេរី ថ្ងៃទី ១៧ មករា ឆ្នាំ២០២៦ ដើម្បីជួយឧបត្ថម្ភប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀសសឹក ដែលបានរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីថៃ
លោក សម រង្ស៊ី មាន​សុទិដ្ឋិនិយម​ថា​ អាមេរិក​ក៏​នឹង​ចាត់​វិធានការណ៍​ចំពោះ​មេ​បណ្ដាញ​ឆបោក​អនឡាញ និង​លាង​លុយ​កខ្វក់​ដ៏​ធំ​នៅ​លើ​ពិភព​លោក​ម្នាក់​ទៀត​ នៅ​កម្ពុជា
ហ៊ុន សែន ធ្វើអ្វីៗដើម្បីតែអំណាចគ្រួសារ និងមិនខ្វល់ពីប្រជាពលរដ្ឋ មិនខ្វល់ពីប្រទេសជាតិឡើយ
សារជូនពរលោក សម រង្ស៊ី ជូនចំពោះប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦
Flag Counter