១៨ ធ្នូ ២០២០ / 18 December 2020 - Stop the beggar mentality (*)
ត្រូវតែផ្លាស់ប្តូរវប្បធម៌ ៖ ពលរដ្ឋខ្មែរមិនត្រូវរង់ចាំ និងមិនត្រូវរំពឹង លើអំណោយបោកបញ្ឆោត ពីថ្នាក់ដឹកនាំអសមត្ថភាព និងពុករលួយ ដូចសព្វថ្ងៃទេ តែយើងត្រូវទាមទារឲ្យមានការគោរពសិទ្ធិរបស់យើងជាពលរដ្ឋ ដូចជាសិទ្ធិមានលំនៅឋានសមរម្យ មានការងារធ្វើសមរម្យ និងមានជីវភាពរស់នៅសមរម្យ។ នេះជាសិទ្ធិ ដែលថ្នាក់ដឹកនាំ ដែលមានសមត្ថភាព និងមានស្មារតីទទួលខុសត្រូវ គេធានាជូនប្រជាពលរដ្ឋរបស់គេ ទូទាំងពិភពលោក ជាពិសេស ក្នុងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
(*) A change of culture is required: Instead of expecting donations from their incompetent and corrupt leaders Cambodians must demand that their rights as citizens be respected, such as the rights to a decent dwelling, a decent job and decent living conditions as recognised in any democracies.