លិខិតសម្ដេចព្រះនរោត្ដម សីហនុ បញ្ជាក់អំពីគុណូបការៈ ឯកឧត្ដម សម សារី / Letter of king Norodom Sihanouk recognizing the eminent role of Mr. Sam Sary in the service of the motherland.

ចែករំលែក ៖​

២៦ មីនា ២០២២ តុលា ២០២០ / 26 March 2022

នៅក្នុងសេចក្ដីកែតម្រូវ នាថ្ងៃ ២៨ មេសា ឆ្នាំ ២០០៣ សម្ដេច សីហនុ សរសេរដូច្នេះថា៖

“ខ្ញុំសូមធ្វើគារវភក្ដីដល់ វិញ្ញាណក្ខន្ធ ឯកឧត្ដម សម សារី ដែលបែរជាបានត្រូវ ស.រ.ន ដាក់ទោសជា ជនក្បត់ជាតិមាតុភូមិម្នាក់ដ៏ធំ ហើយដែលបានឲ្យគេធ្វើផ្ទាំងរូបបិទតាមជញ្ជាំង បង្ហាញរូបភាពជាឆ្កែមួយ ។ល។ 
ខ្ញុំសូមបញ្ជាក់ថា ការវិនិច្ឆ័យរបស់លោក រួម រឹត និងរបស់ខ្ញុំផ្ទាល់ សំដៅតែលើព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដូចតទៅនេះតែប៉ុណ្ណោះ ៖ តួនាទីដ៏សំខាន់ដែល ឯកឧត្ដម សម សារី បានបំពេញនៅក្នុងក្របខ័ណ្ឌ នៃរាជបូជនីយកិច្ច ដើម្បីឯករាជ្យបរិបូរណ៍ (១៩៥២-១៩៥៣ នៅក្នុងក្របខ័ណ្ឌ នៃសន្និសីទទីក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ "ប្រទេសកម្ពុជាបានគេចផុតពី ការបែងចែកទឹកដី" និងនៅក្នុងក្របខ័ណ្ឌ នៃ ការចាប់ផ្ដើមដំណើរការ នៃ ស.រ.ន "ការស្ថាបនា ការដាក់គោលការណ៍ ឧត្ដមគតិ កម្មវិធីនយោបាយ សកម្មភាពក្នុងការយកប្រជានុរាស្ត្រជាធំ) ...
ការបញ្ចប់សេចក្ដីរបស់ខ្ញុំ ៖ ខ្ញុំពុំដែលទ្រាំទ្រនឹងអំពើអយុត្តិធម៌ណាមួយបានទេ ទោះតាមរូបភាពណាក្ដី ។ ខ្ញុំត្រូវផ្ដល់យុត្តិធម៌ដល់ ឯកឧត្ដម សម សារី ចំពោះអ្វីដែលលោកបានធ្វើដើម្បី មាតុភូមិរបស់យើង និង ស.រ.ន នៅក្នុងរយៈកាលប្រវត្តិសាស្ត្រ នៃ ទំនាក់ទំនងឧបតោភាគី ..." ។”

នៅក្នុងសេចក្ដីកែតម្រូវ នា​ថ្ងៃ ​២៦ ខែមេសា ឆ្នាំ​២០០៣ សម្ដេច សីហនុ សរសេរដូច្នេះថា៖

“​ខ្ញុំ​មាន​ករណី​កិច្ច​និយាយថា រឿងនេះ​ត្រឹមត្រូវ​តាម​ការពិត នៃ​ប្រវត្តិសាស្ត្រ ទាំង​ខ្លួន​ខ្ញុំ ទាំង​រដ្ឋាភិបាល សង្គមរាស្ត្រនិយម នៅពេលនោះ មិនដែលបាន​ចោទប្រកាន់ ឯកឧត្តម សម សារី ថា​បាន​ប៉ុនប៉ង​ធ្ចើ​ការ«​ប៉ះពារ​»​អី​មកលើ​ខ្ញុំ ​ឬក៏«​បាន​បង្ខំ​ឲ្យ ឯកឧត្តម សម សារី រត់​ចាកចេញពី​ប្រទេស​»​នោះទេ​។​
​កាលនោះ​វា​មានរឿង​មិនសូវ​ចុះសម្រុង​គ្នា​មួយ​រវាង ឯកឧត្តម សម សារី និង​ខ្ញុំ​ ស្តីពី​ ឧប្បត្តិហេតុមួយ ​ដែលបានកើត​ឡើង នៅ​រាជ​ស្ថានទូត​ប្រទេស​កម្ពុជា​ប្រចាំ​ទីក្រុង​ឡុង​ដ៍ គឺជា​ឧប្បត្តិហេតុ ដែល​គ្មាន​លក្ខណៈ​នយោបាយ​អ្វី​ទេ ប៉ុន្តែកាសែត និង​ទស្សនា​វ​ដ្តី អង់គ្លេស​ខ្លះ​ បាន​ចម្រាញ់​យកមក​ធ្វើជា​រឿង«​អាស្រូវ​»មួយ​។​
​ក្រោយពី​ឧប្បត្តិហេតុ​នោះ ខ្ញុំ​បាន​ហៅ​ឲ្យ​ឯកឧត្តម សម សារី ដែល​កាលនោះ​ជា​ឯកអគ្គរាជទូត​វិល​មក​ភ្នំពេញ​វិញ​។ នៅពេលក្រោយមកទៀត​ការដែល​ឯកឧត្តម សម សារី សម្រេច​ចាកចេញពី​ប្រទេស​កម្ពុជា​ គឺជា​សិទ្ធិ​របស់លោក តែប៉ុណ្ណោះ​។​
​ប៉ុន្តែ​ខ្ញុំ​យល់ស្រប​ទាំងស្រុង​នឹង​លោក រួម រឹត ដែល​ឥឡូវនេះ​បានផ្តល់​យុត្តិធម៌​ទៅ​ឲ្យ​ឯកឧត្តម សម សារី យ៉ាង​ពេញលេញ​គឺ«​ជា​អ្នកស្នេហា​ជាតិ​មួយរូប​ដ៏​ធំ​និង​ដ៏​បរិសុទ្ធ​ ដែល​បានធ្វើ​ការបម្រើ​ជាតិ​មាតុភូមិ​ប្រកបទៅដោយ​មោទនភាព​ជាមួយ​ខ្ញុំ ​នៅ​សម័យកាលដ៏​សំខាន់នៃ​ជំនាន់​រាជ​ទីមួយ​របស់ខ្ញុំ និង​ពេលដែល​សង្គម​រាស្ត្រនិយម បានចាប់ដំណើរការ​»​។​”

(ប្រែសម្រួលជាភាសាខ្មែរក្រៅផ្លូវការដោយ សាស្ត្រាចារ្យ សាគូ សាម៉ុត) 

បុននីតិសម្បទា ឯ.ឧ សម សារី ធ្វើដោយ សម្ដេចព្រះនរោត្ដម សីហនុ មហាក្សត្រប្រទេសកម្ពុជា (សេចក្ដីកែតម្រូវថ្ងៃ ២៦ មេសា ឆ្នាំ ២០០៣)។

បុននីតិសម្បទា ឯ.ឧ សម សារី ធ្វើដោយ សម្ដេចព្រះនរោត្ដម សីហនុ មហាក្សត្រប្រទេសកម្ពុជា (សេចក្ដីកែតម្រូវថ្ងៃ ២៦ មេសា ឆ្នាំ ២០០៣ និងសេចក្ដីកែតម្រូវថ្ងៃ ២៨ មេសា ឆ្នាំ ២០០៣)។ Credit : Samoth Sakou

គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី រូបភាពទី ៣ ។

គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី ជារដ្ឋមន្ត្រីក្រសួងអប់រំ ។

គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាល សម្ដេចព្រះនរោត្ដម សីហនុ សម័យសង្គមរាស្ត្រនិយម ។ លោក សម សារី ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (រូបភាពខាងស្ដាំបង្អស់) ។

លោក សម សារី អង្គុយជិតលោក ទេព ផន (ខាងឆ្វេងលើរូបថត) ក្នុងសន្និសីទអន្តរជាតិ ស្តីពីឥណ្ឌូចិន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីចុងខែកក្កដា ឆ្នាំ ១៩៥៤។ គណៈប្រតិភូកម្ពុជា បានទប់ស្កាត់ដោយជោគជ័យ គម្រោងបរទេស ដែលចង់កាត់ប្រទេសកម្ពុជា ជាពីរផ្នែក ដូចប្រទេសវៀតណាម កាលពីពេលនោះ។ មួយផ្នែក នៃទឹកដីខ្មែរ គេចង់ប្រគល់ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ហើយមួយផ្នែកទៀត គេចង់ប្រគល់ឲ្យគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សឺង ង៉ុកមិញ ជាស្ថាបនិកគណបក្ស ក្រោមបញ្ជាទីក្រុងហាណូយ។ តាំងពីពេលនោះមក ប្រជារាស្ត្រខ្មែរយល់ច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សក្បត់ជាតិ។

 

 

ព័ត៌មានថ្មីបំផុត
កិច្ចពិភាក្សាជុំវិញសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក លី យ៉ុងផាត់ ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងឆបោកតាមអនឡាញ
តាមការវិភាគសេដ្ឋកិច្ច និង នយោបាយរបស់លោក សម រង្ស៊ី តាំង​ពី​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ឥណ្ឌា​ខ្លាំង​ជាង​ចិន ​ក្នុង​កំណើន​សេដ្ឋកិច្ច ហើយការផ្លាស់ប្តូរថ្មីនេះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំង ទូទាំងពិភពលោក ក្នុងវិស័យភូមិសាស្ត្រនយោបាយ / India Overtakes China in Economic Growth – A Shift Anticipated and Amplified by Stock Markets with Geopolitical Implications
ការបង្ក្រាបទៅលើអ្នកប្រឆាំងកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍(CLV-DTA) បង្ហាញថា វៀតណាមនៅតែជាបញ្ហាចម្បងរបស់កម្ពុជា / Cambodia’s CLV-DTA Crackdown Shows Vietnam Is Still the Elephant in the Room
សារលោក សម រង្ស៊ី ជូនចំពោះពលករ និងនិស្សិតខ្មែរនៅប្រទេស កូរ៉េខាងត្បូង​ / Sam Rainsy's message to Cambodian workers and students in South Korea who are demonstrating against the Hun Sen regime.
បទសម្ភាសន៍លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ីសេរី ជុំវិញកាណ៍ដែលរដ្ឋាភិបាលរៃអង្កាសប្រាក់ពីពលរដ្ឋ ដើម្បីយកទៅអភិវឌ្ឍន៍តាមព្រំដែន / Sam Rainsy's Interview with Radio Free Asia about the government's efforts to raise money from the people for development of CLV.
Flag Counter