២៤ ឧសភា ២០២២ / 24 May 2022
លោក សម រង្ស៊ី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅរដ្ឋអូស្ត្រាលីខាងត្បូង ជួបជាមួយតំណាងរាស្ត្រសហព័ន្ធ ប្រទេសអូស្ត្រាលី នៅទីក្រុង Adelaide ថ្ងៃ ១៧ សីហា ២០១៩។
Sam Rainsy and CNRP supporters in South Australia met with Australian Federal Members of Parliament in Adelaide, 17 August 2019.
ក្រោយពីជ័យជំនះ របស់គណបក្សពលករ អូស្ត្រាលី (Australia's Labor Party) ក្នុងការបោះឆ្នោត ថ្ងៃ ២១ ឧសភា ២០២២ កន្លងទៅនេះ មានអ្នកតំណាងរាស្ត្រមួយចំនួន មកពីគណបក្សពលករនេះ នឹងក្លាយទៅជារដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាលថ្មី នៃប្រទេសអូស្ត្រាលី។ គណបក្សពលករ អូស្ត្រាលី តែងតែគាំទ្រ គណបក្សសង្គ្រោះជាតិ ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ ជូនប្រជារាស្ត្រខ្មែរ។ ក្នុងចំណោម តំណាងរាស្ត្រគណបក្សពលករ ដែលនឹងក្លាយទៅជារដ្ឋមន្ត្រី ក្នុងពេលឆាប់ៗខាងមុខនេះ មានជាអាទិ៍ លោកស្រី Penny Wong ជារដ្ឋមន្ត្រីក្រសួងការបរទេស និងលោក Mark Butler ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលអាចគ្រប់គ្រងក្រសួងមួយចំនួនទៀត។
មានកត្តាធម្មជាតិជាច្រើន ទាក់ទងទៅនឹងភាពស៊ាំពីជំងឺគ្រុនចាញ់ និងពន្ធុវិទ្យា ដែលការពារជនជាតិខ្មែរភាគច្រើនលើសលប់ ពីជំងឺកូវីដ-១៩។
There are several natural factors -- immunologic and genetic -- that protect most Cambodians from COVID-19.
ទោះជាស្ថានការណ៍ជំងឺកូវីដ-១៩ ក្នុងពិភពលោក បានធូរស្រាលគួរឲ្យកត់សម្គាល់ យ៉ាងណាក៏ដោយ ប្រទេសចិនកុម្មុយនីស្ត នៅតែបញ្ជូនវ៉ាក់សាំង រាប់សិបលានដូសជាបន្តបន្ទាប់ មកឲ្យប្រទេសកម្ពុជា។ តែមានអាថ៌កំបាំងជាច្រើន នៅពីក្រោយ ការបញ្ជូនវ៉ាក់សាំងយ៉ាងសន្ធឹកសន្ធាប់បែបនេះ ៖
១- វ៉ាក់សាំង មកពីប្រទេសចិនទាំងនោះ មួយផ្នែកធំ ជាវ៉ាក់សាំងហួសកាលបរិច្ឆេទ ដែលមិនត្រូវយកមកប្រើប្រាស់ទៀតទេ តាមធម្មតា។
២- ប្រទេសចិនកុម្មុយនីស្ត កំពុងតែយកប្រជារាស្ត្រខ្មែរ រាប់លាននាក់ ធ្វើជាកណ្តុរពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន។ វិធី នៃការប្រើប្រាស់វ៉ាក់សាំងទាំងនោះ មិនស្របទាល់តែសោះ ជាមួយការណែនាំរបស់អង្គការសុខភាពពិភពលោក។
៣- បំណងចិនកុម្មុយនីស្ត គឺចង់លើកតម្កើងនយោបាយប្រជាភិថុតិ ភូតភរប្រជារាស្ត្រខ្មែរ ដែលមានថ្នាក់ដឹកនាំជាជនផ្តាច់ការ ល្ងង់ខ្លៅ និងអវិជ្ជា នឹកឃើញអ្វី ចេះតែនិយាយតាមតែចិត្ត ដោយគ្មានមូលដ្ឋានវិទ្យាសាស្ត្រអ្វីឡើយ។
ក្នុងអត្ថបទខាងក្រោមនេះ លោក សម រង្ស៊ី បានពន្យល់ថា ហេតុអ្វីបានជាជនជាតិខ្មែរ ទាំងនៅក្នុងប្រទេស ទាំងនៅឯនាយសមុទ្រ មិនសូវរងគ្រោះដោយជំងឺកូវីដ-១៩ ដូចជនជាតិដទៃទៀតឡើយ។ សំណាងប្រជារាស្ត្រខ្មែរ គឺកត្តាធម្មជាតិ ទាក់ទងទៅនឹងភាពស៊ាំពីជំងឺគ្រុនចាញ់ និងកត្តាពន្ធុវិទ្យា (លក្ខណៈពីកំណើត មានសារជាតិ Hémoglobine E ក្នុងឈាម) ដែលការពារជនជាតិខ្មែរភាគច្រើនលើសលប់ ពីជំងឺកូវីដ-១៩។
សូមចូលមើល ៖
https://thegeopolitics.com/what-is-protecting.../...
https://thegeopolitics.com/role-of-genetic-factors-in.../
តើនរណាចូលរួមក្នុង "វេទិកា សេដ្ឋកិច្ចពិភពលោក" ដែលរៀបចំរាល់ឆ្នាំ នៅទីក្រុងដាវ៉ូស (Davos) ប្រទេសស្វីស ហើយពួកគេទទួលបានផលប្រយោជន៍អ្វីខ្លះ ក្រោយពីបានចំណាយលុយសន្ធឹកសន្ធាប់ ដើម្បីទៅបង្ហាញខ្លួននៅទីនោះ?
Who are those "global business and political elites" who attend the annual World Economic Forum in Davos, Switzerland, and what do they expect from such a gathering?
អ្នកដែលចូលរួមភាគច្រើនលើសលប់ ក្នុងកិច្ចប្រជុំ Davos នេះ គឺជាអ្នកមានចំណេះដឹងខ្ពង់ខ្ពស់ ជាពិសេស ជាអ្នកមានជំនាញ ក្នុងវិស័យសេដ្ឋកិច្ច មកពីប្រទេសជឿនលឿន ដែលមានសេដ្ឋកិច្ចខ្លាំងជាងគេ ក្នុងពិភពលោក។ ពួកគេជួបជុំគ្នា ដើម្បីរកស៊ីជាមួយគ្នា ព្រមទាំងអូសទាញអ្នកដឹកនាំនយោបាយ ឲ្យជួយគាំទ្រការរកស៊ីរបស់ពួកគេផង។
តែមានមេដឹកនាំពីប្រទេសក្រីក្រ និងផ្តាច់ការខ្លះ ដែលចេះតែចង់ចូលប្រជុំ នៅ Davos នេះដែរ ហើយហ៊ានចំណាយលុយរាប់លានដុល្លារ ដើម្បីទៅបង្ហាញមុខ ជាមួយអ្នកជំនាញកំពូល ក្នុងវិស័យសេដ្ឋកិច្ចពិភពលោក។ ដោយសារតែជនផ្តាច់ការ មកពីប្រទេសក្រីក្រជាងគេនោះ ជាមនុស្សល្ងង់ខ្លៅ និងអវិជ្ជា អត់ចេះនិយាយភាសាអន្តរជាតិ ដូចជាអង់គ្លេស និងបារាំង គ្មាននរណានៅ Davos ចង់និយាយរកមនុស្សបែបនេះទេ។ ជនផ្តាច់ការល្ងង់ខ្លៅនេះ ទៅអួតប្រជាពលរដ្ឋខ្លួនឯងថា គេបានអញ្ជើញគាត់ឲ្យចូលរួម ក្នុងកិច្ចប្រជុំ Davos នេះ។ ទោះជាគ្មាននរណាមើលមុខគាត់ នៅ Davos នេះក៏ដោយ តែគាត់ ក្រុមគ្រួសារគាត់ និងបក្ខពួកគាត់ ឆ្លៀតឱកាសធ្វើដំណើរ ទៅប្រទេសស្វីស ដើម្បីយកលុយទៅលាក់ នៅប្រទេស្វីស ដែលធនាគារគេមានជំនាញ ខាងលាក់បាំងលុយកខ្វក់ ដែលបានមកពីអំពើពុករលួយ និងសកម្មភាពឧក្រិដ្ឋកម្មគ្រប់បែបយ៉ាង ពីទូទាំងពិភពលោក។