០៩ មិថុនា ២០២៦ / 09 June 2026

យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២។
មូលហេតុ ដើម្បីដកហូតសញ្ជាតិនេះ មានដូចតទៅ ៖
១- គណបក្សប្រជាជនកម្ពុជា មានលក្ខណៈជាគណបក្សផ្តាច់ការ ដូចគណបក្សកុម្មុយនីស្ត ដែលសហរដ្ឋអាមេរិក ប្រឆាំងដាច់ខាត។
២- គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន បាននាំប្រទេសកម្ពុជា ឲ្យបម្រើផលប្រយោជន៍ប្រទេសចិនកុម្មុយនីស្ត ដែលមានអាកប្បកិរិយា ចាត់ទុកសហរដ្ឋអាមេរិក ជាសត្រូវរបស់ខ្លួន។
៣- អ្នកដែលបានស្នើសុំចូលសញ្ជាតិអាមេរិកាំង បានសច្ចាប្រណិធានថា ខ្លួនមិនចូលជាសមាជិក ឬក៏មិនគាំទ្រ គណបក្សផ្តាច់ការណាមួយទេ ហើយខ្លួនក៏មិនទៅគាំទ្រដោយផ្ទាល់ ឬដោយប្រយោល ក្រុមណា ស្ថាប័នណា ឬប្រទេសណា ដែលជាសត្រូវរបស់សហរដ្ឋអាមេរិក។
ការក្បត់ពាក្យសច្ចាប្រណិធានខាងលើនេះ គឺជាមូលហេតុគ្រប់គ្រាន់ ដើម្បីដកហូតសញ្ជាតិអាមេរិកាំង ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលដើរតាមលោក ហ៊ុន សែន សព្វថ្ងៃ។