០២ កញ្ញា ២០២២ / 02 September 2022
លោក សម រង្ស៊ី ពន្យល់ពីអត្ថន័យ នៃការតតាំងរបស់លោក ជាមួយនឹងលោក ហ៊ុន សែន នៅចំពោះមុខតុលាការ ប្រទេសបារាំង នៅថ្ងៃ ០១ កញ្ញា ២០២២។ តាមការបកស្រាយ របស់អ្នកវិភាគនយោបាយជាច្រើន អត្ថន័យពិតប្រាកដ នៃការតតាំងគ្នានេះ មិនមែនជាការកាត់ក្តីលោក សម រង្ស៊ី តាមបណ្តឹងរបស់លោក ហ៊ុន សែន នោះទេ តែបែរទៅជាការកាត់ក្តីរបបផ្តាច់ការ លោក ហ៊ុន សែន ទៅវិញ នៅចំពោះមុខតុលាការ ប្រទេសបារាំងនេះ។