លោក សម រង្ស៊ី ៖ យុវជនខ្មែរ ត្រូវមានលទ្ធភាពស្មើគ្នា ក្នុងការចូលរួមដឹកនាំប្រទេស ទៅថ្ងៃមុខ / Equal opportunity for Khmer youth in taking up top positions at national level

ចែករំលែក ៖​

១៨ កញ្ញា ២០២២ / 18 September 2022 

ក្នុងនាមកម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ តំណាងឲ្យប្រជារាស្ត្រខ្មែរទាំងមូល លោក សម រង្ស៊ី បានបញ្ជាក់ថា គោលដៅរបស់យើងទាំងអស់គ្នា គឺ

- ប្រគល់សងប្រទេសកម្ពុជា ជូនទៅប្រជារាស្ត្រខ្មែរវិញ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់។

- រំដោះប្រទេសកម្ពុជា ពីត្រកូល ហ៊ុន សែន ដែលបានចាប់យកប្រទេសយើង ធ្វើជាកម្មសិទ្ធិឯកជនរបស់ពួកគេ។

- បញ្ឈប់ការមើលងាយពីសំណាក់ត្រកូល ហ៊ុន សែន មកលើប្រជារាស្ត្រខ្មែរទាំងមូល ដោយពួកគេចាត់ទុកថា ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ១៦ លាននាក់ និងក្នុងចំណោមគ្រួសារខ្មែរ ៤-៥ លានគ្រួសារ មានតែគ្រួសារ ហ៊ុន សែន មួយគត់ ដែលអស្ចារ្យលើសគេឯងទាំងអស់។ ពួកគេចាត់ទុកយ៉ាងងងើលថា គ្មានពលរដ្ឋខ្មែរណាម្នាក់ ឬគ្រួសារខ្មែរណាមួយ ក្រៅពីគ្រួសារ ហ៊ុន សែន អាចប្រៀបធៀបជាមួយត្រកូល ហ៊ុន សែន នេះបាន ហើយអាចមកធ្វើជាថ្នាក់ដឹកនាំកំពូល សម្រាប់ប្រទេសយើង។

- រៀបចំឲ្យមានការប្រកួតប្រជែង ដោយស្មើភាពគ្នា ក្នុងជួរយុវជនខ្មែរគ្រប់មជ្ឈដ្ឋានរាប់លាននាក់ មកពីគ្រួសារសាមញ្ញ រាប់លានគ្រួសារ ដោយមិនគិតពីនិន្នាការនយោបាយ ឬសែស្រឡាយ ទាំងក្នុងប្រទេស ទាំងក្រៅប្រទេស ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រទេសជំនាន់ក្រោយ។ មិនអនុញ្ញាតិដាច់ខាត ឲ្យឪដែលកំពុងតែកាន់អំណាចក្នុងដៃ លើកបន្តុបកូនខ្លួនឯង តាមតែចិត្ត ដោយផាត់ចោលយុវជនដទៃទៀត ដែលមានលក្ខណៈសម្បត្តិ សក្តិសមធ្វើជាថ្នាក់ដឹកនាំប្រទេស មិនចាញ់កូន ហ៊ុន សែន ទេ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter