ជ័យជំនះ លោក សម រង្ស៊ី លើលោក ហ៊ុន សែន នៅចំពោះមុខតុលាការប្រទេសបារាំង គឺជាជ័យជំនះរបស់ប្រជារាស្ត្រខ្មែរទាំងមូល ដែលចាប់ផ្តើមឃើញពន្លឺយុត្តិធម៌ ក្រោមរបបផ្តាច់ការលោក ហ៊ុន សែន / La victoire judiciaire de Sam Rainsy sur Hun Sen en France est une victoire pour le peuple cambodgien tout entier qui perçoit une lueur de justice sous le régime dictatorial de Hun Sen / Sam Rainsy's legal victory over Hun Sen in France is a victory for the whole Cambodian people, which sees a ray of justice under Hun Sen's dictatorial regime.

ចែករំលែក ៖​

១១ តុលា ២០២២ / 11 October 2022

- ជ័យជំនះ លោក សម រង្ស៊ី លើលោក ហ៊ុន សែន នៅចំពោះមុខតុលាការប្រទេសបារាំង គឺជាជ័យជំនះរបស់ប្រជារាស្ត្រខ្មែរទាំងមូល ដែលចាប់ផ្តើមឃើញពន្លឺយុត្តិធម៌ ក្រោមរបបផ្តាច់ការលោក ហ៊ុន សែន។

- La victoire judiciaire de Sam Rainsy sur Hun Sen en France est une victoire pour le peuple cambodgien tout entier qui perçoit une lueur de justice sous le régime dictatorial de Hun Sen.

- Sam Rainsy's legal victory over Hun Sen in France is a victory for the whole Cambodian people, which sees a ray of justice under Hun Sen's dictatorial regime.

កាលពីថ្ងៃ ១០ តុលា ម្សិលមិញនេះ តុលាការប្រទេសបារាំង នៅទីក្រុងប៉ារីស បានសម្រេច ដូចតទៅ ៖

១- ទាក់ទងពាក្យបណ្តឹងលោក ហ៊ុន សែន ពីបទបរិហាកេរ្តិ៍ បន្ទាប់ពីលោក សម រង្ស៊ី បានអះអាងថា លោក ហ៊ុន សែន នេះ នៅពីក្រោយការសម្លាប់លោក ហុក ឡង់ឌី ក្នុងឆ្នាំ ២០០៨

តុលាការសម្រេចលើកលែងការចោទប្រកាន់មកលើលោក សម រង្ស៊ី ពីព្រោះលោក សម រង្ស៊ី បានលើកពីសំណួរ ២ ដូចតទៅ ៖

- តើនរណា មានផលប្រយោជន៍ សម្លាប់លោក ហុក ឡង់ឌី?

- តើនរណា មានមធ្យោបាយសម្លាប់លោក ហុក ឡង់ឌី ហើយមានអំណាចបង្វែរដាន រាល់ការស្រាវជ្រាវ ដើម្បីឲ្យខ្លួនបានរួចទោស?

ចម្លើយចំពោះសំណួរទាំង ២ នេះ គឺ "គ្មាននរណា ក្រៅពី ហ៊ុន សែន ទេ"។

ដោយសំអាងលើទឡ្ហីករណ៍ លើកឡើងដោយលោក សម រង្ស៊ី តុលាការសម្រេចច្រានចោលបណ្តឹងលោក ហ៊ុន សែន ("Hun Sen est débouté") ហើយបដិសេធការចោទប្រកាន់ មកលើលោក សម រង្ស៊ី ("Sam Rainsy est relaxé")។ នេះជាជ័យជំនះមួយ របស់លោក សម រង្ស៊ី។

សូមចូលមើល https://drive.google.com/.../1_yOikDZ7im6RonBfgBV.../view...

២- ទាក់ទងពាក្យបណ្តឹងលោក ឌី វិជ្ជា (ជាកូនប្រុសរបស់លោក ហុក ឡង់ឌី) ពីបទបរិហាកេរ្តិ៍ បន្ទាប់ពីលោក សម រង្ស៊ី បានអះអាងថា លោក ឌី វិជ្ជា នេះ មានគំនិតស្វែងរកយុត្តិធម៌ ជូនដល់ឪពុកគាត់ ដែលត្រូវបានសម្លាប់ដោយលោក ហ៊ុន សែន

តុលាការសម្រេចលើកលែងការចោទប្រកាន់មកលើលោក សម រង្ស៊ី ពីព្រោះអ្វីដែលលោក សម រង្ស៊ី បានអះអាងនោះ អត់មានពាក់ព័ន្ធរឿងបរិហាកេរ្តិ៍ទាល់តែសោះ ដោយសារតែលោក សម រង្សុី គ្រាន់តែលើកឡើងពីគំនិតក្នុងចិត្តរបស់លោក ឌី វិជ្ជា តែប៉ុណ្ណោះ មិនមែនពីទង្វើជាក់ស្តែងណាមួយឡើយ។

ដូច្នេះ តុលាការសម្រេចច្រានចោលបណ្តឹងលោក ឌី វិជ្ជា ("Dy Vichea est débouté") ហើយបដិសេធ ការចោទប្រកាន់ មកលើលោក សម រង្ស៊ី ("Sam Rainsy est relaxé")។ នេះជាជ័យជំនះមួយទៀត របស់លោក សម រង្ស៊ី។

សូមចូលមើល https://drive.google.com/.../1OKiwM9pL-3IPXB.../view...

ទន្ទឹមនឹងសំណុំរឿង "បរិហាកេរ្តិ៍" ទាំង ២ ខាងលើនេះ មានសំណុំរឿងមួយទៀត ដែលធ្ងន់ធ្ងរជាងនេះឆ្ងាយណាស់ សម្រាប់លោក ហ៊ុន សែន នៅចំពោះមុខតុលាការប្រទេសបារាំង គឺតុលាការទីក្រុងប៉ារីស បានចេញដីកា កាលពីថ្ងៃ ៣០ ធ្នូ ២០២១ ឲ្យចាប់ខ្លួនលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ទាក់ទងអំពើភេរវកម្ម នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧។ លោក ហ៊ុន សែន នឹងត្រូវតុលាការបារាំង បង្គាប់ឲ្យចាប់ខ្លួនដែរ ពេលណាគាត់ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី ពីព្រោះគាត់ជាអ្នកបញ្ជាលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ឲ្យរៀបចំអំពើភេរវកម្ម ខាងលើនេះ។ នៅពេលឆាប់ៗខាងមុខនេះ គឺក្នុងឆ្នាំ ២០២៣ យ៉ាងយូរ នឹងមានការកាត់ទោស នៅចំពោះមុខតុលាការព្រហ្មទណ្ឌកម្រិតឧក្រិដ្ឋ (Cour d'Assises) ចំពោះលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ព្រមទាំងលោក ហ៊ុន សែន ផងដែរ បើគាត់ផ្ទេរតំណែងជានាយករដ្ឋមន្ត្រី ទៅឲ្យកូនគាត់ ឆ្នាំក្រោយនេះ។

សូមចូលមើល https://www.gavroche-thailande.com/.../ordonnance...

ទោះជានៅពេលនេះ លោក សម រង្សុី មិនទាន់បានផ្តល់ស្តុតាងជាក់ស្តែងថាលោក ហ៊ុន សែន បានសម្លាប់លោក ហុក ឡង់ឌី មែនយ៉ាងណាក៏ដោយ ក៏តុលាការទុកពេល និងទុកលទ្ធភាពឲ្យលោក សម រង្ស៊ី និងអ្នកដទៃទៀត បន្តស្វែងរកភស្តុតាងចាំបាច់ទាំងនោះ ជាពិសេស រហូតដល់ពេលណាលោក ហ៊ុន សែន បាត់បង់អំណាចរបស់គាត់។ មានឃាតកម្មជាច្រើន ដែលគេរកភស្តុតាងឃើញ ដើម្បីសម្គាល់អ្នកពាក់ព័ន្ធទាំងអស់ ដោយមិនប្រកែកបាន ក្នុងរយៈពេល រហូតដល់ទៅរាប់សិបឆ្នាំ ក្រោយពីការប្រព្រឹត្តឃាតកម្មទាំងនោះ ដូចចំពោះអំពើភេរវកម្ម នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧។

បើលោក ហ៊ុន សែន ចង់រួចខ្លួនពេលនេះ គាត់ត្រូវតែកម្ចាត់លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ឲ្យទាល់តែបាន ដើម្បីបំបាត់សាក្សី និងភស្តុតាងឲ្យអស់។ យើងនឹងចូលដល់ដំណាក់កាល "ពាលស៊ីពាល"។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter