ហ៊ុន សែន ច្រឡោតតោងតូង ពីព្រោះកំពុងតែភ័យខ្លាច ទទួលវាសនា ដូច មូអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi) និង សាដាម ហ៊ូសេន (Saddam Hussein)

ចែករំលែក ៖​

១៩ តុលា ២០២២ / 19 October 2022

ហ៊ុន សែន ច្រឡោតតោងតូង ពីព្រោះកំពុងតែភ័យខ្លាច ទទួលវាសនា ដូច មូអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi) និង សាដាម ហ៊ូសេន (Saddam Hussein)

លោក ហ៊ុន សែន ខឹងលោក សម រង្ស៊ី ខ្លាំងណាស់ ពីព្រោះលោក សម រង្ស៊ី បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ប្រកាន់ជំហរអព្យាក្រិត គឺមិនត្រូវបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ តាមបញ្ជាជនផ្តាច់ការ។

អ្វីដែលធ្វើឲ្យលោក ហ៊ុន សែន ដេកមិនលក់ គឺ ពេលណាគាត់នឹកដល់វាសនាជនផ្តាច់ការ ២ នាក់ គឺ Mouammar Kadhafi នៅប្រទេសលីប៊ី (Libya) និង Saddam Hussein នៅប្រទេសអ៊ីរ៉ាក់ (Irak)។ ជនផ្តាច់ការ ទាំង២នាក់នេះ ដែលធ្លាប់ក្រាញអំណាចរាប់សិបឆ្នាំដូច ហ៊ុន សែន ដែរ ត្រូវបានប្រជាពលរដ្ឋប្រហារជិវិត ជាការសងសឹក ពីព្រោះធ្លាប់បានធ្វើបាបប្រជាពលរដ្ឋ ខ្លាំងណាស់។

មេរៀនមួយទៀត សម្រាប់លោក ហ៊ុន សែន គឺជនផ្តាច់ការម្នាក់ទៀតនៅប្រទេសអេហ្ស៊ីប (Egypt) ឈ្មោះ អូស្នី មូបារ៉ាក់ (Hosni Mubarak) ដែលត្រូវបានធ្លាក់ពីតំណែង ក្នុងឆ្នាំ ២០១១ ដោយសារតែប្រជាពលរដ្ឋ ធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេងទាមទារឲ្យគាត់ចុះចេញពីតំណែង។ ពេលនោះ កងកម្លាំងប្រដាប់អាវុធ ប្រទេសអេហ្ស៊ីប សម្រេចចិត្តប្រកាន់ជំហរអព្យាក្រិត ពីព្រោះមេទ័ពធំៗ ប្រឆាំងគម្រោង លោក Hosni Mubarak ដែលចង់លើកបន្តុបកូនបង្កើតរបស់គាត់ ឲ្យមកកាន់តំណែងជំនួសគាត់ ហើយមកត្រួតត្រាលើមេទ័ពធំៗ ដែលមានវ័យចំណាស់ ដូចលោក Hosni Mubarak អញ្ចឹងដែរ។

នៅទីបញ្ចប់ លោក Hosni Mubarak បានធ្លាក់ពីតំណែងមែន ហើយកូនគាត់អត់បានឡើងមកកាន់តំណែងជំនួសគាត់ទេ។ ចំពោះលោក Mouammar Kadhafi ក៏មានគម្រោងលើកបន្តុបកូនគាត់ ឲ្យឡើងមកកាន់តំណែងជំនួសគាត់ដែរ តែដោយសារតែប្រតិកម្មមេទ័ពដទៃទៀត និងប្រជាពលរដ្ឋជាទូទៅ គម្រោងលោក Mouammar Kadhafi មិនបានសម្រេចទេ ហើយជនផ្តាច់ការនេះ និងកូនគាត់ ត្រូវបានប្រជាពលរដ្ឋប្រហារជីវិត ទាំងឪ ទាំងកូន។ ប្រជាពលរដ្ឋ នៃប្រទេសលីប៊ី មិនសុខចិត្តទេ ពីព្រោះលោក Mouammar Kadhafi ក្រោយពីបានក្រាញអំណាច ៤១ ឆ្នាំហើយ ចង់ឲ្យកូនគាត់ឡើងមកកាន់អំណាច ជំនួសគាត់ ក្នុងត្រកូលតែមួយ ដូចអ្វីដែលលោក ហ៊ុន សែន ចង់ធ្វើនៅប្រទេសកម្ពុជា។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter