២៥ តុលា ២០២២ / 25 October 2022
ហ៊ុន សែន បានបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ នូវមរតក ដូចតទៅ ៖
- ទឹកដីប្រទេសកម្ពុជា រួញកាន់តែតូចទៅៗ ដោយសារតែ ហ៊ុន សែន បានកាត់ទឹកដីខ្មែរ ដូចជាកោះត្រល់ ឲ្យទៅបរទេស
- ព្រៃឈើ និងទ្រព្យសម្បត្តិជាតិដទៃទៀតជាច្រើន ត្រូវបានបំផ្លាញ
- វិស័យកសិកម្ម ត្រូវបានបំផ្លាញ ធ្វើឲ្យពលរដ្ឋខ្មែរ មិនអាចរស់បាន ដោយធ្វើស្រែចំការ ដូចមុនទៀតទេ។
- ប្រជាពលរដ្ឋខ្មែរ ២ លាននាក់ ត្រូវបង្ខំចិត្តចំណាកស្រុក ពីព្រោះមិនអាចរស់បាននៅ លើទឹកដីកំណើតរបស់ខ្លួន
- ប្រជាពលរដ្ឋខ្មែរ ស្ទើរតែគ្រប់គ្រួសារទូទាំងប្រទេស ជំពាក់ធនាគារ វ័ណ្ឌក
- គ្រឿងញៀន ហៀរហូរ ទូទាំងប្រទេស ជាការបំផ្លាញសុខភាព អាយុជីវិត និងអនាគត កូនខ្មែររាប់លាននាក់
- បនល្បែងស៊ីសង ដុះដូចផ្សិត នាំឲ្យមានបញ្ហាជាច្រើន និងធ្ងន់ធ្ងរ ក្នុងសង្គម
- ជនបរទេស ហូរចូលមកស្រុកយើងកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យប្រជារាស្ត្រខ្មែរ ខាតបង់ផលប្រយោជន៍ គួរឲ្យបារម្ភ ហើយធ្វើឲ្យប្រទេសកម្ពុជា ប្រឈមមុខគ្រោះថ្នាក់ រលាយសាបសូន្យតែម្តង។