៣០ តុលា ២០២២ / 30 October 2022

ជនផ្តាច់ការ និងមហាក្សត្រណាដែលចេះតែធ្វើតាមបញ្ជាជនផ្តាច់ការ តែងតែដួលរលំជាមួយគ្នា
Dictators and complacent monarchs tend to fall together (*)
ដូចអ្វីដែលលោក សម រង្ស៊ី បានលើកឡើងតាំងពីឆ្នាំ ២០១១ (សូមអានអត្ថបទជាភាសាបារាំង ខាងក្រោមនេះ) សម្តេចព្រះនរោត្តមសីហនុ ព្រះអង្គតែងតែរំលឹក ពីករណីមហាក្សត្រណា ដែលចេះតែធ្វើតាមបញ្ជាជនផ្តាច់ការ ហើយដែលនៅទីបញ្ចប់ត្រូវធ្លាក់ពីរាជបល្ល័ង្គ ទន្ទឹមជនផ្តាច់ការដែលធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រី។
ករណីជាក់ស្តែង គឺមហាក្សត្រចុងក្រោយរបស់ប្រទេសអ៊ីតាលី ឈ្មោះ Victor Emmanuel III ដែលធ្លាប់តែធ្វើតាមបញ្ជាជនផ្តាច់ការអ៊ីតាលី ឈ្មោះ Benito Mussolini ហើយដែលបានបាត់បង់រាជបល្ល័ង្គ ក្រោយពីប្រជារាស្ត្រអ៊ីតាលី បានបោះឆ្នោត រំលាយរបបរាជានិយម ក្នុងឆ្នាំ ១៩៤៦ ពីព្រោះប្រជារាស្ត្រអ៊ីតាលីថ្កោលទោសស្តេចឈ្មោះ Victor Emmanuel III នេះ ដែលគ្មានភាពក្លាហាន មិនចេះគិតពីទុក្ខវេទនារបស់ប្រជារាស្ត្រ ហើយសំងំសុខតែម្នាក់ឯងនៅក្នុងវាំង នៅពេលដែលជនផ្តាច់ការ Benito Mussolini ធ្វើបាបប្រជារាស្ត្រអ៊ីតាលី រយៈពេលរាប់សិបឆ្នាំ។
ប្រជារាស្ត្រអ៊ីតាលី យល់ឃើញថា ស្តេចបែប Victor Emmanuel III ហ្នឹង គ្មានប្រយោជន៍អ្វីទេ ហើយបានសម្រេចឲ្យប្រទេសអ៊ីតាលី ក្លាយទៅជាសាធារណរដ្ឋ ក្នុងឆ្នាំ ១៩៤៦។
តាមអ្វីដែលសម្តេចព្រះនរោត្តម សីហនុ បានលើកឡើងនេះ វាសនាមហាក្សត្រខ្មែរសព្វថ្ងៃ នរោត្តម សីហមុនី ប្រហែលជាមិនខុសពីវាសនាស្តេចអ៊ីតាលី Victor Emmanuel III នោះទេ នៅពេលជនផ្តាច់ការ ហ៊ុន សែន ធ្លាក់ពីតំណែង។
(*) Cambodge et fascisme tropical
Libération, 7 juillet 2011
« Je me souviens des propos prémonitoires de notre ancien roi. Un jour de 1994, j'étais face à Norodom Sihanouk au Palais royal de Phnom Penh. Il était alors roi du Cambodge, j'étais ministre des Finances. Il me fit cette confidence : "J'ai bien peur de connaître un jour le même sort que le dernier roi d'Italie". Et il me rappela qu'au lendemain de la Seconde Guerre mondiale, les Italiens avaient rejeté la monarchie parce qu'ils reprochaient à Victor-Emmanuel III sa trop grande faiblesse envers Mussolini. Au-delà de son souci pour l'avenir de la monarchie, Norodom Sihanouk comparait implicitement Hun Sen, l'homme fort du Cambodge, à Mussolini et il pressentait déjà le danger d'un glissement du régime vers le fascisme. »