គណៈប្រតិភូគណបក្សសង្គ្រោះជាតិ នៅទីក្រុងព្រុចស៊ែល (Bruxelles) ប្រទេសប៊ែលហ្សិក (Belgique) ក្នុងថ្ងៃ ០៩-១០ វិច្ឆិកា ២០២២ / CNRP delegation in Brussels

ចែករំលែក ៖​

១១ វិច្ឆិកា ២០២២ / 11 November 2022 

ក្នុងឱកាសទស្សនកិច្ច គណៈប្រតិភូគណបក្សសង្គ្រោះជាតិ នៅទីក្រុងព្រុចស៊ែល (Bruxelles) ប្រទេសប៊ែលហ្សិក (Belgique) ក្នុងថ្ងៃ ០៩-១០ វិច្ឆិកា ២០២២ លោក សម រង្ស៊ី និងសហការី បានជួបជាមួយថ្នាក់ដឹកនាំ នៃសហភាពអឺរ៉ុប (Union Europérnne) ក្នុងនោះមាន សភាអឺរ៉ុប ឬ Parlement Européen (អំណាចនីតិបញ្ញតិ) និងគណៈកម្មាធិការអឺរ៉ុប ឬ Commission Européenne (អំណាចនីតិប្រតិបត្តិ)។

ថ្នាក់ដឹកនាំសហភាពអឺរ៉ុបទាំងមូល នៅតែទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិ តំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរ ក្នុងការទាមទារលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌។

គេឲ្យតម្លៃ និងសម្តែងការគោរព ចំពោះលោក សម រង្ស៊ី ដែលគេចាត់ទុកថាជានិមិត្តរូប នៃចលនាប្រជាធិបតេយ្យ នៅកម្ពុជា ដែលតស៊ូដើម្បីឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ។

គេមិនជឿទេ ពីការចោទប្រកាន់ ពីសំណាក់របប ហ៊ុន សែន មកលើលោក សម រង្ស៊ី ពីព្រោះគេយល់ច្បាស់ថា ការចោទប្រកាន់ទាំងឡាយមកលើអ្នកប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា គឺជាការលាបពណ៌សុទ្ធសាធ។

សហភាពអឺរ៉ុប ប្រមូលផ្តុំ ២៧ ប្រទេស ក្នុងទ្វីបអឺរ៉ុប ហើយប្រទេសទាំង ២៧ នោះ កាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទាំងអស់គ្នា និង ដូចគ្នា។

ថ្មីៗនេះ ក្នុងខែមិថុនា ឆ្នាំ ២០២២ នេះ លោក សម រង្ស៊ី បានជួបជាមួយនាយករដ្ឋមន្ត្រី ២ រូប មកពីសហភាពអឺរ៉ុប គឺលោក Xavier Bettel នាយករដ្ឋមន្ត្រី ប្រទេសលុចហ្សាំបួរ (Luxembourg) និងលោក Micheàl Martin នាយករដ្ឋមន្ត្រី ប្រទេសអៀកឡង់ (Irlande)។

មានតែមនុស្សល្ងង់ទេ ហើយភ្លើថែមទៀត ដែលជឿការភូតភររបស់ ហ៊ុន សែន ហើយនិយាយតាមគាត់ ក្នុងការចោទប្រកាន់ឆ្កួតៗ មកលើលោក សម រង្សុី។ តាមការពិត ហ៊ុន សែន ជាជនក្បត់ជាតិ យ៉ាងពិតប្រាកដ ដោយមិនអាចប្រកែកបាន ពីព្រោះ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ មានតែ ហ៊ុន សែន ម្នាក់គត់ ដែលបានកាត់ទឹកដីប្រទេសកម្ពុជា ដូចជាកោះត្រល់ ឲ្យទៅប្រទេសជិតខាង។

ជាមួយអនុប្រធានសភាអឺរ៉ុប Heidi Hautala (ឈរខាងឆ្វេង) / With Vice President of the European Parliament Heidi Hautala (left)

ជាមួយអនុប្រធានសភាអឺរ៉ុប Heidi Hautala (ឈរខាងឆ្វេង) / With Vice President of the European Parliament Heidi Hautala (left)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Petras Austrevicius (អង្គុយខាងស្តាំ) / With a Member of the European Parliament: Petras Austrevicius (right)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Svenja Hahn (ឈរខាងឆ្វេង) / With a Member of the European Parliament: Svenja Hahn (left)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Petras Austrevicius (អង្គុយខាងស្តាំ) / With a Member of the European Parliament: Petras Austrevicius (right)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Svenja Hahn (ឈរខាងឆ្វេង) / With a Member of the European Parliament: Svenja Hahn (left)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Sean Kelly (អង្គុយខាងឆ្វេង) / With a Member of the European Parliament: Sean Kelly (left)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Sean Kelly (អង្គុយខាងឆ្វេង សម រង្សុី) / With a Member of the European Parliament: Sean Kelly (on the left of Sam Rainsy)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Ilhan Kyuchyuk (ឈរខាងស្តាំ សម រង្សុី) / With a Member of the European Parliament: Ilhan Kyuchyuk (on the right of Sam Rainsy)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Ilhan Kyuchyuk (ឈរខាងស្តាំ សម រង្សុី) / With a Member of the European Parliament: Ilhan Kyuchyuk (on the right of Sam Rainsy)

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Abir Al-Sahlani / With a Member of the European Parliament: Abir Al-Sahlani

ជាមួយតំណាងរាស្ត្រសភាអឺរ៉ុប Abir Al-Sahlani (អង្គុយខាងឆ្វេង សម រង្សុី) / With a Member of the European Parliament: Abir Al-Sahlani (on the left of Sam Rainsy)

នៅមុខនាយកដ្ឋានកណ្តាល កិច្ចការបរទេស សហភាពអឺរ៉ុប / In front of the European External Action Service (EEAS)

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter