ស្នាដៃ ដ៏អស្ចារ្យ របស់លោក ហ៊ុន ម៉ាណែត / Hun Manet's extraordinary achievements

ចែករំលែក ៖​

១៥ វិច្ឆិកា ២០២២ / 15 November 2022

ស្នាដៃ ដ៏អស្ចារ្យ របស់លោក ហ៊ុន ម៉ាណែត

Hun Manet's extraordinary achievements

ដោយសារតែលោក ហ៊ុន ម៉ាណែត គ្មានស្នាដៃអ្វីទាល់តែសោះ ឪពុកគាត់លោក ហ៊ុន សែន ដែលចង់ឲ្យកូនខ្លួន ឡើងមកកាន់តំណែងបន្ទាប់ពីខ្លួន កំពុងតែប្រើអាម៉ីអាថោង ឲ្យប្រឌិតស្នាដៃ កាន់តែអស្ចារ្យឡើងៗ សម្រាប់ដាក់បញ្ចូលក្នុងប្រវត្តិរូប របស់កូនខ្លួននេះ។

ដូចមានលើកឡើងក្នុងកាសែត Khmer Times ដែលស៊ីឈ្នួលលោក ហ៊ុន សែន

https://www.khmertimeskh.com/.../why-hun-manet-is-the.../

តាំងពី ១០ ឆ្នាំមុន លោក ហ៊ុន ម៉ាណែត បានទទួលបេសកកម្មពីឪពុកគាត់ ឲ្យដើរទំនាក់ទំនងជាមួយសហគមន៍ខ្មែរ ដែលរស់នៅឯនាយសមុទ្រ (សហរដ្ឋអាមេរិក កាណាដា បារាំង អូស្ត្រាលី -ល-) ដើម្បីកាត់បន្ថយឥទ្ធិពលគណបក្សប្រឆាំង និងពង្រឹងឥទ្ធិពលគណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេស។

ប៉ុន្តែបេសកកម្ម របស់លោក ហ៊ុន ម៉ាណែត នេះ ទទួលបរាជ័យ ដូចហេតុការណ៍ខាងក្រោមនេះ បានបង្ហាញ ៖

១- កាលពីឆ្នាំ ២០១៦ លោក ហ៊ុន ម៉ាណែត បានបន្លំយកលុយ ៥ លានដុល្លារសហរដ្ឋអាមេរិក ចូលមកប្រទេសបារាំង ដើម្បីទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅប្រទេសបារាំង និងទ្វីបអឺរ៉ុប ឲ្យចុះចូលគណបក្សប្រជាជនកម្ពុជា។ តែនគរបាលបារាំង បានចាប់ ហើយស្កាត់ទុកលុយ ៥ លានដុល្លារនោះ ដល់សព្វថ្ងៃ ពីព្រោះវាជាការប៉ុនប៉ងខុសច្បាប់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលចង់នាំលុយដ៏សន្ធឹកសន្ធាប់នេះ ចូលមកស្រុកគេ ដោយលួចលាក់ក្នុងវ៉ាលីសការទូត (valises diplomatiques)។ ដោយសារតែឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង ពេលនោះ គឺលោក នុត ណារ៉ង (Nouth Narang) មិនអាចហើយមិនបានជួយលោក ហ៊ុន ម៉ាណែត ឲ្យរំដោះលុយ ៥ លានដុល្លារនោះ លោក ហ៊ុន សែន ក៏បានដកលោក នុត ណារ៉ង ពីដំណែង ក្នុងរយៈពេលតែ ២៤ ម៉ោង ប៉ុណ្ណោះ។

២- កាលពីឆ្នាំ ២០១៩ លោក ហ៊ុន ម៉ាណែត ដែលកំពុងធ្វើទស្សនកិច្ច នៅប្រទេសកាណាដា ដើម្បីបញ្ចុះបញ្ចូលជនជាតិខ្មែរ នៅទីនោះ ត្រូវបានពុទ្ធបរិស័ទ នៅវត្តខ្មែរ ទីក្រុងម៉ុងរេអាល់ (Montréal) បណ្តេញចេញពីវត្ត ពីព្រោះពលរដ្ឋខ្មែរ នៅប្រទេសកាណាដា ស្អប់អំពើអាក្រក់របស់លោក ហ៊ុន សែន។

សូមចូលមើល វីដេអូ៖

៣- ក្នុងឆ្នាំ ២០២២ នេះ ពេលដែលគាត់កំពុងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក លោក ហ៊ុន សែន ត្រូវបានជនជាតិខ្មែរមួយរូប យកស្បែកជើងគប់លើក្បាលគាត់ ពីព្រោះជនជាតិខ្មែរ នៅសហរដ្ឋអាមេរិក ក៏ស្អប់ទង្វើអាក្រក់របស់លោក ហ៊ុន សែន ដែរ។

សរុបសេចក្តីទៅ លោក ហ៊ុន ម៉ាណែត ដែលខំយកលុយទៅទិញទឹកចិត្តជនជាតិខ្មែរ ដែលរស់នៅឯនាយសមុទ្រ ទទួលបរាជ័យ យ៉ាងអាម៉ាស់។ ជនជាតិខ្មែរ នៅឯនាយសមុទ្រ ភាគច្រើនលើសលប់ មានជីវភាពខ្ពង់ខ្ពស់ ហើយមានភាពថ្លៃថ្នូរ គឺពួកគេមិនត្រូវការលក់ឧត្តមគតិរបស់ពួកគេ ឲ្យ ហ៊ុន សែន និងក្រុមគ្រួសារ ហ៊ុន សែន ឡើយ។ ពួកគេ ដែលរស់នៅក្នុងប្រទេស ដែលកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ក៏មិនខ្លាចការសំឡុតពី ហ៊ុន សែន ទាលតែសោះ។

ចុងក្រោយនេះ យើងឃើញលោក ហ៊ុន ម៉ាណែត ឈប់ហ៊ានមកឃោសនា នៅចំពោះមុខមហាជនខ្មែរ នៅឯនាយសមុទ្រទៀតហើយ។

 

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter