តើគួរភ្នាល់គ្នា ឬប្តឹងទៅតុលាការ?​ / No childish wager, let's the Tribunal decide who is right.

ចែករំលែក ៖​

១៦ វិច្ឆិកា ២០២២ / 16 November 2022 

តើគួរភ្នាល់គ្នា ឬប្តឹងទៅតុលាការ?

ខ្ញុំមិនត្រូវការឆ្លើយតបជាមួយកូនក្មេងអត់ពូជ ដែលជាកូនក្រៅខោ គ្មានចេះអ្វី ក្រៅពីរង់ចាំឡើងតាមជើងខោឪ តែប៉ុណ្ណោះ។

អ្វីដែលខ្ញុំបានលើកឡើងទាំងប៉ុន្មាន មិនមែនជារឿងបុគ្គលទេ តែជាបញ្ហាប្រទេសជាតិ នៅពេលណាមានជនទុច្ចរិត ធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ជាតិ។

អ្វីដែលខ្ញុំបានលើកឡើង ថ្មីៗនេះ ពីប្រទេសបារាំងនោះ គឺសុទ្ធតែជារឿងពិតទាំងអស់។ បើមាននរណាមិនសប្បាយចិត្តទេ ពីអ្វីដែលខ្ញុំបានលើកឡើងនោះ សូមឲ្យអ្នកនោះដាក់ពាក្យបណ្តឹងប្តឹងខ្ញុំទៅ ចំពោះមុខតុលាការប្រទេសបារាំង។ អ្នកដែលមិនសប្បាយចិត្តនោះ ច្បាស់ជានឹងបរាជ័យ ដូច ហ៊ុន សែន ដែលបានចាញ់ក្តីយ៉ាងអាម៉ាស ក្នុងការតទល់ជាមួយខ្ញុំ យោងសេចក្តីសម្រេចរបស់តុលាការ ទីក្រុងប៉ារីស ចុះថ្ងៃ ១០ តុលា ២០២២។

អ្នកនយោបាយ ដែលមានការទទួលខុសត្រូវ គេមិនដែលបបួលគ្នាភ្នាល់គ្នាទេ បើចង់ដឹងពីការពិត ដើម្បីឲ្យប្រជាពលរដ្ឋធ្វើជាសាក្សី។ មានតែជនពាល ដូចជាចោរលួចមាន់ទេ ដែលចូលចិត្តបបួលគេឯងភ្នាល់ ពេលមិនសុខចិត្តពីរឿងអ្វីមួយ។ ការដែលចង់តែភ្នាល់គ្នានេះ បង្ហាញពីសារជាតិមនុស្សជាជនពាល ដូច ហ៊ុន សែន និងកូនគាត់ ដែលកើតចេញមកពីត្រកូលបាតផ្សារ ដើរលួចមាន់គេតាមភូមិ ទាល់តែមាន់ចឹកភ្នែក ធ្វើឲ្យខ្វាក់ភ្នែកម្ខាង រហូតដល់សព្វថ្ងៃ (នេះជារឿងពិត ដែលគេហាមមិនឲ្យនិយាយ)។

កាលពីឆ្នាំ ២០១៣ ខ្ញុំបាននិយាយថា ហ៊ុន សែន បានលួចសន្លឹកឆ្នោត ក្នុងការបោះឆ្នោតថ្ងៃ ២៨ ខែកក្កដា ឆ្នាំ២០១៣ នោះ។ ហ៊ុន សែន ពេលនោះ បានបបួលខ្ញុំភ្នាល់ ពីការដែលគាត់បានលួច ឬមិនបានលួចសន្លឹកឆ្នោត។ ខ្ញុំបានឆ្លើយប្រាប់ទៅគាត់វិញថា បើចង់ដឹងការពិត ពីរឿងបោះឆ្នោតនេះ មានវិធានការត្រឹមត្រូវតែមួយគត់ គឺរាប់សន្លឹកឆ្នោតឡើងវិញ ហើយមិនចាំបាច់ទៅភ្នាល់គ្នាទេ ពីព្រោះការភ្នាល់គ្នានេះ បង្ហាញពីចរិតកូនក្មេង ឬអ្នកលេង ឬជនពាល ដែលគ្មានស្មារតីទទួលខុសត្រូវ។

 

 

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter