មេរៀនពីការបោះឆ្នោត នៅប្រទេសម៉ាឡេស៊ី ថ្ងៃ ១៩ វិច្ឆិកា ២០២២ / Lessons from Malaysia’s 19 November 2022 elections

ចែករំលែក ៖​

២១ វិច្ឆិកា ២០២២ / 21 November 2022

មេរៀនពីការបោះឆ្នោត នៅប្រទេសម៉ាឡេស៊ី ថ្ងៃ ១៩ វិច្ឆិកា ២០២២

Lessons from Malaysia’s 19 November 2022 elections

១- គណបក្សកាន់អំណាច UNMO ដែលដឹកនាំប្រទេសជាង ៦០ ឆ្នាំកន្លងមកហើយ បានចាញ់ឆ្នោត ដោយសារអំពើពុករលួយ និងការធុញទ្រាន់ របស់ប្រជារាស្ត្រ។

២- លោក Mahathir Mohamad ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រី សរុប ២៤ ឆ្នាំ បានចាញ់ឆ្នោត នៅមណ្ឌលរបស់គាត់។

៣- គណបក្សមួយថ្មី ឈ្មោះ National Alliance ដែលអ្នកគាំទ្រមួយចំនួនធំ មកពីគណបក្សកាន់អំណាចចាស់ ឈ្មោះ UNMO បានទទួលសំឡេងឆ្នោតគ្រប់គ្រាន់ ដើម្បីដឹកនាំរដ្ឋាភិបាលចម្រុះថ្មីមួយ។

៤- គណបក្សប្រឆាំង Alliance of Hope នៅតែទទួលបានសំឡេងឆ្នោតយ៉ាងច្រើន ក្នុងលំដាប់ថ្នាក់លេខ ១ តែមិនគ្រាប់គ្រាន់ដើម្បីដឹកនាំប្រទេសតែឯង។ កម្លាំងប្រឆាំងដ៏ខ្លាំងក្លានេះ ធ្វើឲ្យគណបក្សកាន់អំណាច មិនអាចជិះសេះលែងដៃបាន។

៥- ក្នុងប្រវត្តិសាស្ត្រ ប្រទេសម៉ាឡេស៊ី ដែលធ្លាប់មាន នាយករដ្ឋមន្ត្រីប្រមាណ ២០ រូបហើយ មិនដែលមាននាយករដ្ឋមន្ត្រីណា ដែលលើកបន្តុបកូនខ្លួនឲ្យឡើងមកជំនួសខ្លួនឡើយ។

៦- ក្នុងការបោះឆ្នោតចុងក្រោយនេះ មានយុវជនជាអ្នកបោះឆ្នោតលើកដំបូងច្រើនលាននាក់ ហើយប្រទេសម៉ាឡេស៊ី ទើបតែរៀបចំប្រព័ន្ធចុះឈ្មោះដោយស្វ័យប្រវត្តិ សម្រាប់យុវជនគ្រប់រូប ដែលចូលដល់អាយុ ១៨ ឆ្នាំ។

៧- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានភាពឯករាជ្យ ពីគ្រប់គណបក្សនយោបាយទាំងអស់ ហើយលទ្ធផលនៃការបោះឆ្នោតម្តងៗ ត្រូវបានទទួលស្គាល់ដោយគ្រប់គណបក្សទាំងអស់។

៨- អតីតនាយករដ្ឋមន្ត្រី Najib Razak ដែលជាអតីតប្រធានគណបក្សកាន់អំណាចចាស់ UNMO ផងដែរ ត្រូវបានតុលាការឯករាជ្យ កាត់ទោសឲ្យជាប់គុក ពីបទប្រព្រឹត្តអំពើពុករលួយ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter