វេទិកាសំឡេងសង្គ្រោះជាតិ ស្តីពី “នៅប្រទេសកម្ពុជា រដ្ឋអំណាចផ្តាច់ការ បង្ខំប្រជាពលរដ្ឋ ឲ្យសូត្ររឿងភូតភរ តៗគ្នា” / Public forum on "The Tyranny of Compelled Speech in Cambodia".

ចែករំលែក ៖​

០៣ ធ្នូ ២០២២ / 03 December 2022 

វេទិកាសំឡេងសង្គ្រោះជាតិ ថ្ងៃសៅរ៍ ទី ០៣ ខែធ្នូ ឆ្នាំ២០២២ ស្តីពី “នៅប្រទេសកម្ពុជា រដ្ឋអំណាចផ្តាច់ការ បង្ខំប្រជាពលរដ្ឋ ឲ្យសូត្ររឿងភូតភរ តៗគ្នា” (The Tyranny of Compelled Speech in Cambodia)។

យើងត្រូវយល់ពីសារជាតិ របបផ្តាច់ការ ដូចរបប ហ៊ុន សែន ទាក់ទងទៅនឹងសច្ចធម៌ ឬការពិត ដែលត្រូវគេបំភ្លៃ ជារៀងរហូត។ របប ហ៊ុន សែន នេះ គឺឈរលើការក្លែងបន្លំ និងការភូតភរជាប្រចាំ។ អ្វីដែលគេយកមកអះអាង គឺសុទ្ធតែជាការភូតកុហក ឬក្លែងក្លាយទាំងអស់ ដូចជាពាក្យ "សន្តិភាព", “ប្រជាធិបតេយ្យ”, “អភិវឌ្ឍន៍”, “យុត្តិធម៌”, “បោះឆ្នោត”។ល។ ហ៊ុន សែន ខ្លួនឯង ជាមនុស្សក្លែងក្លាយ ហើយគាត់ក៏បានបង្កើតវប្បធម៌ក្លែងក្លាយនៅកម្ពុជា។ អ្វីៗ ដែលគាត់បង្ហាញយើង គឺក្លែងក្លាយទាំងអស់។ ប្រវត្តិរូបគាត់, សញ្ញាប័ត្រគាត់, ពានរង្វាន់គាត់, សន្លឹកឆ្នោតគាំទ្រគាត់ រហូតដល់ Like លើទំព័រ Facebook របស់គាត់ សុទ្ធតែក្លែងក្លាយទាំងអស់។ ហ៊ុន សែន មិនមែនគ្រាន់តែហាមឃាត់មិនឲ្យយើងនិយាយការពិតទេ តែថែមទាំងបង្ខំឲ្យយើងប្រកាសទទួលយកការភូតភររបស់គាត់។ គាត់គំរាមធ្វើបាបយើង បើយើងមិនសូត្រ តៗគ្នា នូវអ្វីដែលគាត់អះអាងស្រេចតែចិត្តគាត់ តែដែលយើងដឹងច្បាស់ក្នុងចិត្តយើង ថាជាការភូតភរ។ ក្រោមចំណងជើង "The Tyranny of Compelled Speech in Cambodia" ទស្សនាវដ្តីអន្តរជាតិ The Diplomat ចុះថ្ងៃ ៣០ វិច្ឆិកា ២០២២ បានបង្ហាញ ជាពិសេស ពីការភូតភរ របស់ ហ៊ុន សែន ក្នុងការមួលបង្កាច់ សម រង្យុី និងការគំរាមកំហែងដល់គណបក្សភ្លើងទៀន។

https://thediplomat.com/.../the-tyranny-of-compelled.../ 

https://www.rainsysam.com/post/1212

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter