រំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិជនជាតិដើមភាគតិច (UNDRIP) ក្នុងឱកាសខួបលើកទី៧៤ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស / Recalling the UN Declaration on the Rights of Indigenous Peoples (UNDRIP) on the occasion of the 74th anniversary of the Universal Declaration of Human Rights

ចែករំលែក ៖​

១០ ធ្នូ ២០២២ / 10 December 2022 

ថ្ងៃ ១០ ធ្នូ នេះ ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ យើងត្រូវរំលឹកថាសិទ្ធិជនជាតិដើមភាគតិច ក៏ស្ថិតក្នុងចំណោមសិទ្ធិមនុស្សជាមូលដ្ឋាន ដូចបានប្រកាសដោយអង្គការសហប្រជាជាតិដែរ។ កាលពីថ្ងៃ ១៣ កញ្ញា ២០០៧ អង្គការសហប្រជាជាតិ បានប្រកាសដោយឡែក ពីសិទ្ធិនៃជនជាតិដើមភាគតិច ដែលរស់នៅក្នុងប្រទេសជាច្រើន ទូទាំងពិភពលោក។ https://humanrights.gov.au/.../un-declaration-rights...

កាលពីឆ្នាំ ២០១៣ លោក សម រង្ស៊ី បានយកសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់អង្គការសហប្រជាជាតិ ឆ្នាំ ២០០៧ ខាងលើនេះ មកប្រកាសជាមួយនឹងតំណាងជនជាតិដើមភាគតិចនៅកម្ពុជា មានជនជាតិចារ៉ាយជាដើម ដែលរស់នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា។ គ្រាន់តែលោក សម រង្ស៊ី បានសន្យាចំពោះមុខតំណាងជនជាតិដើមភាគតិច នៅកម្ពុជាទាំងនោះ ដោយសំអាងបេះបិត ពីសេចក្តីថ្លែងការណ៍ ឆ្នាំ ២០០៧ របស់អង្គការសហប្រជាជាតិខាងលើនេះ ក្នុងឯកសារមួយដែលលោក សម រង្ស៊ី បានចុះហត្ថលេខាជាមួយតំណាងជនជាតិដើមភាគតិចនៅកម្ពុជា លោក សម រង្ស៊ី ត្រូវបានតុលាការទីក្រុងភ្នំពេញ ក្រោមបញ្ជាលោក ហ៊ុន សែនកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត។ https://thediplomat.com/.../cambodian-court-sentences.../

(*) Today is the 74th anniversary of the Universal Declaration of Human Rights. The rights of indigenous populations are an integral part of human rights.

I defended the rights of indigenous populations in Cambodia, when in 2013 I promised to faithfully respect the UN Declaration on the Rights of Indigenous Peoples (UNDRIP), made in September 2007. I was thinking of the day the democratic opposition comes to power in Cambodia.

https://humanrights.gov.au/.../un-declaration-rights...

UNDRIP remains the most comprehensive international instrument on the rights of indigenous peoples.

For my promise to the indigenous peoples of Cambodia, I was condemned last October to life in prison by a court in Phnom Penh under the orders of Prime Minister Hun Sen.

https://thediplomat.com/.../cambodian-court-sentences.../

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter