០៣ កុម្ភៈ ២០២៣ / 03 February 2023

កាលពីឆ្នាំ ១៩៩៦ លោកស្រី ប៊ុន សុថា (ឈ្មោះដើម ប៊ុន សាមហ៊ឹង) ដែលត្រូវជាប្អូនបង្កើតរបស់ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន (ឈ្មោះដើម ប៊ុនសាមហ៊ាង) បានបញ្ជាឲ្យគេសម្លាប់ប្តីគាត់ពេលនោះ គឺលោក កូវ សាមុត។ ការសម្លាប់លោក កូវ សាមុត នេះ មានការគាំទ្រពីលោកហ៊ុន សែន ផងដែរ ពីព្រោះវាបាននាំមកនូវផលចំណេញ ២ យ៉ាងសម្រាប់ពួកក្រុមឃាតករ ៖
១- លោកស្រី ប៊ុន សុថា បានកម្ចាត់ប្តីគាត់ ដែលមានជម្លោះជាមួយគាត់ពេលនោះ ហើយគាត់បានទៅការប្តីថ្មី គឺលោក តាន់ បញ្ញាវុធ គ្រាន់តែប៉ុន្មានខែ ក្រោយពីមរណភាពប្តីមុន ដែលគាត់ឈប់ស្រឡាញ់។
២- ក្រោយពីការបាញ់សម្លាប់ លោក កូវ សាមុត ភ្លាម លោក ហ៊ុន សែន បានចោទថា ឃាតករ គឺលោក ស្រ៊ុន វង្សវណ្ណៈ ដែលជាមេអង្គរក្សរបស់លោក សម រង្ស៊ី ដែលពេលនោះជាប្រធានគណបក្សជាតិខ្មែរ គឺគណបក្សប្រឆាំងដំបូងមុនគេបង្អស់។
លោក ស្រ៊ុន វង្សវណ្ណៈ ត្រូវបានគេចាប់ដាក់គុក ហើយត្រូវបានគេបង្ខំឲ្យឆ្លើយដាក់លោក សម រង្ស៊ី ថាជាអ្នកដែលបានបញ្ជាគាត់ ឲ្យទៅសម្លាប់លោក កូវ សាមុត។ តែលោក ស្រ៊ុន វង្សវណ្ណៈ បដិសេធមិនព្រមមួលបង្កាច់លោក សម រង្ស៊ី ឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន និងប្អូនថ្លៃគាត់លោកស្រី ប៊ុន សុថា បានសម្លាប់បក្សី ២ ដោយប្រើព្រួញតែមួយ គឺទី១ សម្លាប់លោក កូវ សាមុត ផង ដើម្បីឲ្យលោកស្រី ប៊ុន សេដ្ឋា បានទៅការប្តីថ្មី ហើយទី២ ចោទប្រកាន់ដោយលាបពណ៌ គណបក្សប្រឆាំងផង ដើម្បីរករឿងគណបក្សនេះ ថែមពីលើទៀត។