០៨ កុម្ភៈ ២០២៣ / 08 February 2023

តើ ហ៊ុន សែន ហ៊ានប្តឹង សម រង្ស៊ី ទៀតទេ ? Will Hun Sen dare sue Sam Rainsy again ?
បើ ហ៊ុន សែន ហ៊ានប្តឹង សម រង្ស៊ី ម្តងទៀត ពីបទបរិហាកេរ្តិ៍ នៅចំពោះមុខតុលាការប្រទេសបារាំង ក្នុងឆ្នាំ ២០២៣ នេះ តុលាការបារាំងនេះ ច្បាស់ជានឹងរុញ ហ៊ុន សែន ឲ្យចូលសវនាការមួយទៀត ដើម្បីកាត់ទោសគាត់ ពីបទឃាតកម្ម ក្នុងឆ្នាំ ១៩៩៧ (អំពើភេរវកម្មគប់គ្រាប់បែក ថ្ងៃ ៣០ មីនា) តាមពាក្យបណ្តឹងរបស់ សម រង្ស៊ី។ ហ៊ុន សែន មានរឿងជាមួយ សម រង្ស៊ី ច្រើនពេក រហូតដល់ទៅ វណ្ឌក ខ្លួនឯង។
កុំថាឡើយ តុលាការនៅប្រទេសបារាំង សូម្បីតែតុលាការអាយ៉ងនៅប្រទេសកម្ពុជា ក៏ ហ៊ុន សែន មិនហ៊ានដែរ ពីព្រោះខ្មាសគេពេក ពីរឿងពិតដែល សម រង្សុី បានលើកមកលាតត្រដាង។