សំណួរទៅ ព្រះមហាក្សត្រ នរោត្តម សីហមុនី បន្ទាប់ពីព្រះអង្គ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ថ្ងៃ ២៣ កក្កដា ២០២៣ ​/ Questions to the King.

ចែករំលែក ៖​

១៩ កុម្ភៈ ២០២៣ / 19 February 2023 

សំណួរទៅ ព្រះមហាក្សត្រ នរោត្តម សីហមុនី បន្ទាប់ពីព្រះអង្គ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោត ថ្ងៃ ២៣ កក្កដា ២០២៣ ៖

១- ក្នុងសេចក្តីអំពាវនាវរបស់ព្រះអង្គ ចុះថ្ងៃ ០៨ កុម្ភៈ ២០២៣ ហេតុអ្វីបានជាព្រះអង្គ មានព្រះបន្ទូលថា ការបោះឆ្នោត ថ្ងៃ ២៣ កក្កដា ២០២៣ ខាងមុខនេះ នឹងប្រព្រឹត្តទៅ យ៉ាងត្រឹមត្រូវ និងដោយ សេរី និងយុត្តិធម៌?

២- តើព្រះអង្គជ្រាបទេថា ការបោះឆ្នោតមុនៗ មកដល់ថ្ងៃនេះ បានប្រព្រឹត្តទៅដោយមានការលួចបន្លំសន្លឹកឆ្នោត ដល់កម្រិតមួយ ធ្វើឲ្យលទ្ធផល ដែលគេប្រកាសជាផ្លូវការ វាមិនឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ត្រទាល់តែសោះ?

៣- តើព្រះអង្គជ្រាបទេថា ការបោះឆ្នោតមុនៗ មកដល់ថ្ងៃនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសគំរាមកំហែង បំភិតបំភ័យ និងដោយមានការប៉ុនប៉ងទិញសន្លឹកឆ្នោត ក្នុងទ្រង់ទ្រាយធំជាទីបំផុត ពីសំណាក់គណបក្សកាន់អំណាច?

៤- តើព្រះអង្គជ្រាបទេថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) មានសមាសភាព តាមការចាត់ចែង របស់គណបក្សកាន់អំណាចសព្វថ្ងៃ ហើយធ្វើតាមបញ្ជា គណបក្សនេះ ដែលលៃលកលួចបន្លំសន្លឹកឆ្នោត តាមតែអំពើចិត្ត?

៥- តើហេតុអ្វីបានជាព្រះអង្គ បានយាងទៅបើកសម័យប្រជុំរដ្ឋសភា ក្រោយពីការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ២០១៨ ទោះជាព្រះអង្គជ្រាបហើយពេលនោះ ថារដ្ឋសភាសព្វថ្ងៃ មិនមែនតំណាងឲ្យប្រជារាស្ត្រខ្មែរទាំងមូលទេ ពីព្រោះគណបក្សសង្គ្រោះជាតិ ដែលមានការគាំទ្រពីប្រជារាស្ត្រពាក់កណ្តាលនគរ ត្រូវបានគេរំលាយដោយអត្តនោម័ត មុនការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ២០១៨ នោះ?

៦- តើហេតុអ្វីបានជាព្រះអង្គ មិនយកគម្រូតាមព្រះរាជបិតា សម្តេចព្រះនរោត្តម សីហនុ ដែលព្រះរាជបិតាមិនយល់ព្រមដាច់ខាត យាងទៅបើកសម័យប្រជុំណាមួយរបស់រដ្ឋសភា បើមានគណបក្សនយោបាយជាប់ឆ្នោតណាមួយ ធ្វើពហិការ មិនចូលសភា ដោយមិនសុខចិត្តពីការលួចបន្លំសន្លឹកឆ្នោត? ករណីនេះ គឺមានចំពោះឆ្នាំ ២០០៣ ដែលពេលនោះ គណបក្សហ្វ៊ុនស៊ីនប៉ិច និងគណបក្ស សម រង្ស៊ី បដិសេធ មិនចូលសភា ដោយសារតែការលួចបន្លំសន្លឹកឆ្នោត។ ពេលនោះ សម្តេចព្រះនរោត្តម សីហនុ ចាត់ទុកព្រះមហាក្សត្រ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មិនមែនជាព្រះមហាក្សត្រ របស់គណបក្សប្រជាជនកម្ពុជាតែឯង ដូចសព្វថ្ងៃទេ។ សម្តេចព្រះនរោត្តម សីហនុ មិនឲ្យតម្លៃសភាណា ដែលសមាសភាព មិនតំណាងឲ្យប្រជារាស្ត្រខ្មែរទាំងមូល។

៧- តើហេតុអ្វីបានជាព្រះអង្គ យល់ព្រមធ្វើតាមបញ្ជាទាំងអស់ របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ហើយព្រះអង្គសុខចិត្តបិទព្រះនេត្រ មិនទទួលស្គាល់ការពិត ហើយមិនខ្វល់ព្រះទ័យ ពីទុក្ខសោករបស់ប្រជារាស្ត្រ?

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter