១១ មេសា ២០២៣ / 11 April 2023

សេង ធារី, ឈឹម ស៊ីថរ និង ថាច់ សេដ្ឋា ជាមនុស្សស្លូតត្រង់ ៣ នាក់ ដែល ហ៊ុន សែន ខ្លាចបំផុត
ហ៊ុន សែន បានបញ្ជាឲ្យគេចាប់មនុស្សទាំង ៣ នាក់នេះ យកទៅឃុំឃាំង រហូតដល់ក្រោយថ្ងៃបោះឆ្នោត។ បើ ៣ នាក់នេះ មានសេរីភាពឡើងវិញ មុនថ្ងៃបោះឆ្នោត ពួកគាត់នឹងចេះពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការពិតរឹតតែច្បាស់ ហើយធ្វើឲ្យប្រជាពលរដ្ឋស្អប់ ហ៊ុន សែន រឹតតែខ្លាំង ដែលជាហេតុធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់សន្លឹកឆ្នោតរឹតតែច្រើន។
មូលហេតុ ដែលប្រជាពលរដ្ឋស្អប់ ហ៊ុន សែន ត្រូវបានលាតត្រដាង ជាភាសាអង់គ្លេស ឲ្យអន្តរជាតិបានយល់ ក្នុងអត្ថបទ The Diplomat ដែលមានចំណងជើងធំ និងចំណងជើងតូច ដូចតទៅ ៖
- In Cambodia, You Are Instructed To Love Your Abuser
មានន័យថា
"នៅកម្ពុជា យើងត្រូវគេបញ្ជាឲ្យស្រឡាញ់ មនុស្សដែលធ្វើបាបយើង"
- Prime Minister Hun Sen wants his people to adore him for not treating them as badly as he could have
មានន័យថា
"នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឲ្យប្រជារាស្ត្រស្រឡាញ់គាត់ ពីព្រោះគាត់មិនធ្វើបាបយើង រហូតដល់កំរិតដែលគាត់អាចធ្វើបាន តាមអំណាចរបស់គាត់"
"ធ្វើបាប ល្មមៗ តែប៉ុណ្ណឹង គ្រាន់បើហើយ តើចង់បានអ្វីទៀត?"
សូមអានអត្ថបទទាំងស្រុងនៅ