១៤ មេសា ២០២៣ / 14 April 2023

ពី ប្រទេសកម្ពុជា ទៅ ប្រទេសស៊ីរី
From Cambodia to Syria / The son worse than the father.
នៅប្រទេសស៊ីរី នៅពេលដែលប្រធានាធិបតី Hafez al-Assad ជាជនផ្តាច់ការសាហាវបំផុត បានផ្ទេរអំណាចឲ្យទៅកូនគាត់ Basha al-Assad ក្នុងឆ្នាំ ២០០០ ប្រជាពលរដ្ឋស៊ីរី និងសហគមន៍អន្តរជាតិ បានសង្ឃឹមថា កូនជាអ្នកចេះដឹង ដែលបានទៅសិក្សា នៅបស្ចឹមប្រទេស ជាពិសេស នៅប្រទេសអង់គ្លេស ច្បាស់ជាគ្រាន់បើជាងឪពុក នៅពេលដែលមកកាន់អំណាច ជំនួសឪពុក ដែលជាជនអវិជ្ជា មិនបានរៀនសូត្រអ្វីទេ។
មកដល់ថ្ងៃនេះ ប្រជាពលរដ្ឋស៊ីរី និងសហគមន៍អន្តរជាតិ កត់សម្គាល់ថា កូនដែលបានមកជំនួសឪពុក គឺផ្តាច់ការ និងគម្រក់ ជាងឪពុកទៅទៀត។
គុណសម្បត្តិ ក្នុងការដឹកនាំប្រទេស មិនអាស្រ័យលើចំណេះដឹង ថ្នាក់ដឹកនាំប៉ុន្មានទេ តែអាស្រ័យលើ សីលធម៌, ពូជអម្បូរ, វប្បធម៌ថ្លៃថ្នូរ, ការស្រលាញ់ជាតិ, ការអាណិតអាសូរប្រជារាស្ត្រ, ភាពស្អាតស្អំ និងគតិយុត្តិធម៌ របស់ថ្នាក់ដឹកនាំម្នាក់ៗ។ ថ្នាក់ដឹកនាំល្អត្រឹមត្រូវ គួរឲ្យជឿទុកចិត្តបាន តែងតែចេះប្រមូល និងស្តាប់ អ្នកបច្ចេកទេស គ្រប់វិស័យ ដែលធ្វើការជុំវិញខ្លួន។
ប្រជាពលរដ្ឋខ្មែរ មិនអាចជឿទុកចិត្ត លើត្រកូល ហ៊ុន សែន បានទេ ដែលជាត្រកូលបាតផ្សារ អសីលធម៌ ចូលចិត្តប្រើតែអំពើហិង្សា និងដើរលួចប្លន់គេ។
ឪពុក ហ៊ុន សែន ឈ្មោះ ហ៊ុន នាង ជាមនុស្សប្រមឹក វ៉ៃប្រពន្ធ ឈ្មោះ យាយប៉ុក ដែលគាត់បង្ខំឲ្យដើរលក់នំ ដើម្បីទិញស្រាឲ្យគាត់ផឹក រហូតដល់ស្រវឹង គ្មានដឹងក្តី។
ចំពោះ ហ៊ុន សែន (ឈ្មោះ មែនទែន ហ៊ុន ណាល់) គឺជាក្មេងអនាថា ដែលដើរលួចមាន់គេ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រហូតដល់ស្ងាត់ភូមិ នៅទីណាគាត់លួចមាន់គេអស់។ ថ្ងៃមួយ ប្រជាពលរដ្ឋ បានស្ទាក់ដេញវ៉ៃគាត់ ធ្វើឲ្យគាត់រត់ជល់ឈើ តាមរបងផ្ទះគេ ដែលជាហេតុបណ្តាលឲ្យគាត់ខ្វាក់ភ្នែកម្ខាង។ ពីចោរលួចមាន់ ហ៊ុន សែន បានក្លាយទៅជាចោរលួចជាតិ ពេលគាត់ត្រូវបានយួនបន្តុប ឲ្យធ្វើជាមេដឹកនាំអាយ៉ង ហើយក្រោយពេលដែលគាត់បានប្លន់អំណាច ពីប្រជារាស្ត្រ តាមរយៈរដ្ឋប្រហារបង្ហូរឈាម ឆ្នាំ ១៩៩៧ និងតាមរយៈការបោះឆ្នោតក្លែងក្លាយ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០២៣ នេះ។
ហ៊ុន ម៉ាណែត បានទទួលវប្បធម៌ដ៏អាក្រក់ ពីឪពុកគាត់ ហើយច្បាស់ជាផ្តាច់ការ និងគម្រក់ ជាង ហ៊ុន សែន ទៅទៀត ដូចករណី ផ្ទេរអំណាចពីឪពុកមកកូន នៅប្រទេសស៊ីរី បង្ហាញស្រាប់។