សារព័ត៌មានអន្តរជាតិ បង្ហាញសុទិដ្ឋិនិយម ចំពោះគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោត ថ្ងៃ ២៣ កក្កដា ២០២៣ / The Candlelight Party represents the most potent challenge to the Cambodian People’s Party in the upcoming national election in July

ចែករំលែក ៖​

២១ មេសា ២០២៣ / 21 April 2023 - How the international press see the Candlelight Party

អ្វីដែលប្រជាពលរដ្ឋខ្មែរ មិនហ៊ាននិយាយ នៅប្រទេសកម្ពុជា សារព័ត៌មានអន្តរជាតិ បានលាតត្រដាងចំៗ។

សារព័ត៌មានអន្តរជាតិ បង្ហាញសុទិដ្ឋិនិយម ចំពោះគណបក្សភ្លើងទៀន ក្នុងការបោះឆ្នោត ថ្ងៃ ២៣ កក្កដា ២០២៣។

ដកស្រង់ពី The Diplomat, 9 June 2022 និង VOA English, 15 April 2023 ៖

- "The sliver of optimism is the Candlelight Party, which traces its lineage back to 1995 when the country’s main political defier Sam Rainsy created the Khmer Nation Party, which was then (in 1998) renamed the Sam Rainsy Party (SRP) and then (in 2017) the Candlelight Party" មានន័យថា "សុទិដ្ឋិនិយម បណ្តាលមកពីគណបក្សភ្លើងទៀន បង្កើតឡើងដោយអ្នកប្រឆាំងល្បីល្បាញជាងគេ គឺ សម រង្ស៊ី។ ឈ្មោះដើម គណបក្សភ្លើងទៀន គឺគណបក្សជាតិខ្មែរ បង្កើតឡើងក្នុងឆ្នាំ ១៩៩៥, បន្ទាប់មក ប្តូរទៅជា គណបក្ស សម រង្ស៊ី ក្នុងឆ្នាំ ១៩៩៨ ហើយចុងក្រោយបំផុត ក្លាយទៅជាគណបក្សភ្លើងទៀន ក្នុងឆ្នាំ ២០១៧"។

- "A majority of the opposition votes went to the Candlelight Party rather than being spread out among smaller parties" មានន័យថា "ភាគច្រើននៃសម្លេងប្រឆាំងប្រមូលផ្តុំគ្នាទៅគាំទ្រគណបក្សភ្លើងទៀន ដោយមិនបែកពង្រាយឲ្យគណបក្សតូចៗ ថ្មីថ្មោង គ្មានបានការ"។

- "Clearly, Cambodians don’t like opposition parties that aren’t in some way associated with Sam Rainsy" មានន័យថា "ច្បាស់ណាស់ ជនជាតិខ្មែរ មិនទុកចិត្តគណបក្សប្រឆាំងណា ដែលមិនមានស្រមោល សម រង្សុី នៅពីក្រោយ"។

- "The Candlelight Party represents the most potent challenge to the Cambodian People’s Party in the upcoming national election in July" មានន័យថា "គណបក្សភ្លើងទៀន ជាគូប្រកួតដ៏ខ្លាំងក្លាជាងគេ សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតថ្នាក់ជាតិ ខែកក្កដាខាងមុខនេះ"។

សូមអានអត្ថបទទាំងស្រុង ទាំងពីរ ជាភាសាអង់គ្លេស / Please read the two articles in English in full :

https://thediplomat.com/.../putting-a-positive-spin.../...

និង / and

https://www.voacambodia.com/.../cambodia.../7051319.html...

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter