០៦ ឧសភា ២០២៣ / 06 May 2023 - Candlelight Party joins Liberal International
សូមអបអរសាទរ គណបក្សភ្លើងទៀន (Candlelight Party) ដែលត្រូវបានចលនាសេរីនិយមអន្តរជាតិ (Liberal International) ទទួលយក ជាសមាជិកពេញសិទ្ធិ ក្នុងឱកាស កិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ (Executive Committee) នៃចលនានេះ ពីថ្ងៃ ០២ ដល់ថ្ងៃ ០៦ ឧសភា ២០២៣ នៅទីក្រុង Ottawa ប្រទេសកាណាដា។
ចលនាសេរីនិយមអន្តរជាតិ ប្រមូលផ្តុំគណបក្សសេរីនិយមដូចគ្នា ប្រមាណ ១៥០ គណបក្ស ទូទាំងពិភពលោក ដែលក្នុងនោះ មានប្រមាណ ៥០ គណបក្សសេរីនិយម ដែលកំពុងដឹកនាំរដ្ឋាភិបាល ឬចូលរួមជាសមាជិករដ្ឋាភិបាលចម្រុះ ក្នុងប្រមាណ ៥០ ប្រទេស។
ឧទាហរណ៍ ៖ នាយករដ្ឋមន្ត្រីសព្វថ្ងៃ ប្រទេសកាណាដា លោក Justin Trudeau ចេញមកពីគណបក្សសេរីនិយម នៃប្រទេសកាណាដា។
សេចក្តីសម្រេចរបស់ចលនាសេរីនិយមអន្តរជាតិនេះ ជាការលើកទឹកចិត្តមួយដ៏ធំធេង ដល់គណបក្សភ្លើងទៀន ដើម្បីដណ្តើមយកសេរីភាព ជូនប្រជារាស្ត្រខ្មែរ ឲ្យទាល់តែបាន។
