០៧ ឧសភា ២០២៣ / 07 May 2023
ដំណាក់កាលចុងក្រោយ នៃទស្សនកិច្ចលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក លើកនេះ គឺទីក្រុង Philadelphia រដ្ឋ Pennsylvania។ លោក សម រង្ស៊ី បានទៅថ្វាយបង្គំព្រះសង្ឃ និងសំណេះសំណាលជាមួយពុទ្ធបរិស័ទ នៅវត្តព្រះពុទ្ធរង្សី និងវត្តបាលិលេយ្យ។
ទៅដល់វត្តអារាមណា លោក សម រង្ស៊ី តែងតែអុជទៀន ថ្វាយបង្គំព្រះ បួងសួងសូមឲ្យអំពើល្អ ឈ្នះអំពើអាក្រក់ នៅប្រទេសកម្ពុជា។
« មេឃខ្មៅងងឹត ទៅណាត្រូវគិត នាំគ្នាអុជទៀន បំភ្លឺខេមរា
ខ្ញុំនៅស្មោះត្រង់ មិនព្រមបោះបង់ ភ្លើងទៀនជាស្ពាន ទៅរកសេរី
គំនិតខ្ញុំកើត កំណើតខ្ញុំមាន នាំគ្នាអុជទៀន សង្គ្រោះជាតិយើង។ »
















