លោក ហ៊ុន សែន ចាប់យកពលរដ្ឋខ្មែរម្នាក់ៗ ធ្វើជាចំណាប់ខ្មាំងរបស់គាត់ ដែលគាត់អាចធ្វើបាបតាមចិត្ត ហើយបង្ខិតបង្ខំតាមចិត្ត / Every citizen is Hun Sen's hostage who can be forced to do anything the dictator wants, including to apology for "crimes" they didn't commit.

ចែករំលែក ៖​

២៤ ឧសភា ២០២៣ / 24 May 2023 

ដោយគាត់ប្រើអំណាចផ្តាច់ការរបស់គាត់ លោក ហ៊ុន សែន ចាប់យកពលរដ្ឋខ្មែរម្នាក់ៗ ធ្វើជាចំណាប់ខ្មាំងរបស់គាត់ ដែលគាត់អាចធ្វើបាបតាមចិត្ត ហើយបង្ខិតបង្ខំតាមចិត្ត។

ជាពិសេស ពលរដ្ឋដែលគាំទ្រគណបក្សប្រឆាំង ពីព្រោះស្រលាញ់សេរីភាព និងយុត្តិធម៌ ត្រូវបានលោក ហ៊ុន សែន ចាប់ដាក់គុក ដែលជាហេតុធ្វើឲ្យមានការរងទុក្ខវេទនារហូតដល់ក្រុមគ្រួសារសាមីខ្លួន។

សាមីខ្លួនខ្លះមានបញ្ហាសុខភាព កាន់តែធ្ងន់ធ្ងរ ដោយសារតែ មិនមានសេរីភាព និងមិនមានមធ្យោបាយ ទៅព្យាបាលជំងឺឲ្យបានត្រឹមត្រូវ។

ហេតុនេះហើយ បានជាសាមីខ្លួនត្រូវបង្ខំចិត្ត ធ្វើលិខិតសុំទោសលោក ហ៊ុន សែន តាមតែអ្វីដែលជនផ្តាច់ការនេះ បង្ខំឲ្យធ្វើ បើសាមីខ្លួនចង់ឲ្យគេដោះលែងពីពន្ធនាគារ។

តែតាមគោលការណ៍ច្បាប់ អ្វីៗទាំងអស់ដែលធ្វើឡើងក្រោមការបង្ខិតបង្ខំ គ្មានតម្លៃអ្វីទេ ហើយមិនអាចយកជាការបានទេ នៅថ្ងៃក្រោយ។

យើងត្រូវយល់ចិត្តអ្នកដែលសរសេរលិខិតទៅ “សុំទោស” លោក ហ៊ុន សែន ពីព្រោះពួកគាត់ត្រូវការសេរីភាព ដើម្បីបន្តជីវិត ហើយដើម្បីត្រឡប់ទៅជួយទ្រទ្រង់ជីវភាព ក្រុមគ្រួសារ ដូចមុនវិញ។

នៅក្នុងក្រអៅបេះដូងរបស់អ្នកតស៊ូទាំងនោះ គឺមិនបោះបង់ឧត្តមគតិដើមរបស់ពួកគាត់ឡើយ ហើយពួកគាត់នៅតែស្មោះត្រង់ ចំពោះប្រទេសជាតិ និងប្រជារាស្ត្រជានិច្ច។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter