០១ មិថុនា ២០២៣ / 01 June 2023

សូមជួយឆ្លើយសំណួរ ខាងក្រោមនេះ / Please help answer the following questions (*)
សំណួរទី ១ ៖ ហ៊ុន សែន អះអាងថា គាត់ចង់ចាប់ សម រង្ស៊ី ពីព្រោះ សម រង្ស៊ី "មានទោស"។ តែដល់ សម រង្ស៊ី ប្រកាសថា នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យគាត់ចាប់ ស្រាប់តែ ហ៊ុន សែន បែរជាគំរាមបាញ់គ្រាប់ BM-21 លើ សម រង្ស៊ី ទៅវិញ។ ហេតុអ្វីបានជា ហ៊ុន សែន ចាំបាច់ប្រើគ្រឿងអាវុធបែប BM-21 នេះ តទល់ជាមួយ សម រង្ស៊ី ដែលមានតែបាតដៃទទេ?
សំណួរទី ២ ៖ ហ៊ុន សែន អះអាងថា នៅពេលនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) មកធ្វើទស្សនកិច្ចនៅកម្ពុជា ក្នុងខែមីនា កន្លងទៅនេះ អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យាប្រាប់ ហ៊ុន សែន "៤ ដង" ថានឹងមិនអនុញ្ញាតិឲ្យ សម រង្ស៊ី មកជាន់ដីប្រទេសម៉ាឡេស៊ីទេ។ បើរឿងនេះជារឿងពិត អាន់វ៉ា អ៊ីប្រាហ៊ីម ច្បាស់ជាមិនបានសន្យាប្រាប់ ហ៊ុន សែន បែបនេះ "៤ ដង" ទទេៗ ទេ បើ ហ៊ុន សែន មិនបានទទូច "៤ ដង" ឲ្យ អាន់វ៉ា អ៊ីប្រាហ៊ីម សន្យាបែបនេះឲ្យគាត់។ តើហេតុអ្វីបានជា ហ៊ុន សែន នៅពេលជួបថ្នាក់ដឹកនាំប្រទេសជិតខាងម្តងៗ គាត់មិនយករឿងសំខាន់ៗ ទាក់ទងផលប្រយោជន៍ជាតិ មកជជែក ហើយបែរជាលើកតែពីករណី សម រង្ស៊ី?
(*) Please help answer the following questions:
- Question # 1
Hun Sen said that he wanted to arrest Sam Rainsy because the latter is a "convict." But when Sam Rainsy says he wants to return to Cambodia and face arrest, Hun Sen threatens to attack him with BM-21 missiles. Why does Hun Sen threaten to use such weapons against an unarmed Sam Rainsy?
- Question # 2
Hun Sen declares that during Malaysian Prime Minister Anwar Ibrahim's visit to Cambodia last March, his guest promised "four times" not to let Sam Rainsy set foot on Malaysia's soil. If what Hun Sen says is true, Anwar Ibrahim certainly did not promise such a thing "four times" out of the blue. It was certainly Hun Sen who insisted "four times" that Anwar Ibrahim make him such a promise. When meeting with foreign dignitaries from neighboring countries, why doesn't Hun Sen concentrate discussion on issues of national interest rather than worrying about Sam Rainsy?
Hun Sen's words are reported in English at https://www.khmertimeskh.com/.../sam-rainsy-forbidden.../