០៤ មិថុនា ២០២៣ / 04 June 2023
បណ្តាញសង្គមព័ត៌មានថៃ បានលើកឡើងថា ៖ លោក ហ៊ុន សែន កំពុងតែឆ្កួតហើយ ព្យាយាមកម្ចាត់មេបក្សប្រឆាំងដោយប្រើកាំភ្លើងធំធុន BM-21 ស្របពេលលោក សម រង្សុី បានមកដល់ប្រទេស ម៉ាឡេសុី និងគ្រោងចូលទឹកដីថៃ ដើម្បីឆ្ពោះទៅកម្ពុជា។
នៅប្រទេសថៃ ពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសមជ្ឈដ្ឋានគណបក្សប្រឆាំង ដែលទើបតែឈ្នះឆ្នោតគគ្រឹកគគ្រេង កាលពីថ្ងៃ ១៤ ឧសភា ២០២៣ កន្លងមកនេះ ពួកគេមិនចូលចិត្តលោក ហ៊ុន សែន ទេ ពីព្រោះពួកគេយល់ឃើញថាលោក ហ៊ុន សែន ជាជនផ្តាច់ការ និងមនុស្សព្រៃផ្សៃ។ ពួកគេមានចំណូលចិត្ត ចំពោះគណបក្សប្រឆាំងនៅកម្ពុជា ដែលមានលក្ខណៈប្រជាធិបតេយ្យដូចពួកគេ ហើយដែលដឹកនាំដោយលោក សម រង្ស៊ី។