តើយើងត្រូវប្រកាន់គោលជំហរ យ៉ាងដូចម្តេច ចំពោះការបោះឆ្នោត ខាងមុខនេះ?

ចែករំលែក ៖​

១៣ មិថុនា ២០២៣ / 13 June 2023 - Upcoming election: Read comment in English (*)

តើយើងត្រូវប្រកាន់គោលជំហរ យ៉ាងដូចម្តេច ចំពោះការបោះឆ្នោត ខាងមុខនេះ?

ក្រោយពីការរារាំង គណបក្សភ្លើងទៀន មិនឲ្យចូលរួមក្នុងការបោះឆ្នោត ហ៊ុន សែន ប្រឈមសេណារីយ៉ូ ២ ដែលធ្វើឲ្យគាត់ព្រួយបារម្ភដូចគ្នា។

ហ៊ុន សែន កំពុងតែជម្រុញច្បាប់ថ្មីមួយ ដើម្បីបង្ខំពលរដ្ឋ ឲ្យទៅបោះឆ្នោតគ្រប់គ្នា។ ច្បាប់ថ្មីនេះ បង្ហាញពីការភ័យខ្លាចរបស់ ហ៊ុន សែន ចំពោះចលនាពហិការ មិនចូលរួមក្នុងការបោះឆ្នោត ថ្ងៃ ២៣ កក្កដា ខាងមុខ។

ចលនាពហិការក្នុងទ្រង់ទ្រាយធំនេះ បណ្តាលមកពីការរារាំង មិនឲ្យគណបក្សភ្លើងទៀន ចូលរួមក្នុងការបោះឆ្នោត ទោះជាគណបក្សភ្លើងទៀននេះ ជាគណបក្សប្រឆាំង តែមួយគត់ ដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន។

ចលនាពហិការដ៏ធំបែបនេះ ជាការបង្ហាញពីកម្លាំងរបស់គណបក្សប្រឆាំង ដែលនឹងធ្វើឲ្យខូចខាតដល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត។ ហ៊ុន សែន ចង់ឲ្យកូនគាត់ ហ៊ុន ម៉ាណែត មកដឹកនាំរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោត តែផែនការនេះ មិនអាចទៅរួចទេ បើការបោះឆ្នោត ត្រូវសហគមន៍អន្តរជាតិពេបជ្រាយ ដោយសារតែជោគជ័យ នៃចលនាពហិការ មិនចូលរួមក្នុងការបោះឆ្នោត។

សេណារីយ៉ូ បែបនេះ ធ្វើឲ្យ ហ៊ុន សែន ព្រួយបារម្ភយ៉ាងខ្លាំង ពីព្រោះបើ ហ៊ុន ម៉ាណែត មិនអាចមកជំនួសគាត់បានទេ គាត់នឹងបាត់បង់និទណ្ឌភាព ដែលធ្វើឲ្យគាត់រួចទោសពីបទឧក្រិដ្ឋរាប់មិនអស់ ដែលគាត់បានប្រព្រឹត្ត។

យ៉ាងដូច្នេះហើយ បានជា ហ៊ុន សែន ខំជម្រុញច្បាប់ថ្មី បង្ខំពលរដ្ឋគ្រប់រូប ទៅបោះឆ្នោត។

តែគណបក្សប្រឆាំង អាចប្រើវិធីសាស្ត្រមួយទៀត ដើម្បីបង្ហាញពីកម្លាំងរបស់ខ្លួន គឺស្នើឲ្យប្រជាពលរដ្ឋ ដែលទៅបោះឆ្នោត គូសចោលសន្លឹកឆ្នោត មុនដាក់ចូលក្នុងហិបឆ្នោត។ កាយវិការបែបនេះ មានអត្ថន័យនយោបាយយ៉ាងពិតប្រាកដ ក្នុងកាលៈទេសៈបច្ចុប្បន្ន។

ការគូសចោលសន្លឹកឆ្នោត ធ្វើឲ្យសន្លឹកឆ្នោតមោឃៈ គឺជាប្រតិកម្មរបស់អ្នកបោះឆ្នោតម្នាក់ៗ ដែលមិនសប្បាយចិត្ត ដោយសារតែមិនអាចបោះឆ្នោតឲ្យគណបក្សតែមួយគត់ ដែលខ្លួនស្រលាញ់ ពីព្រោះគណបក្សតែមួយគត់ដែលខ្លួនស្រលាញ់នេះ មិនមានឈ្មោះនៅលើសន្លឹកឆ្នោតឡើយ។

ហ៊ុន សែន គ្មានមធ្យោបាយអ្វី ទប់ទល់យុទ្ធវិធីបែបនេះ របស់គណបក្សប្រឆាំងឡើយ ពីព្រោះការបោះឆ្នោត ត្រូវមានលក្ខណៈសម្ងាត់ ហើយគ្មាននរណា អាចដឹងពីសេចក្តីសម្រេចរបស់អ្នកបោះឆ្នោតម្នាក់ៗ បានឡើយ។ ហ៊ុន សែន នឹងបង្ហាញថាគាត់ឆ្កួតទៀតហើយ បើគាត់ហ៊ានគំរាម តាមដាន លួចមើល អ្នកបោះឆ្នោតម្នាក់ៗ នៅពេលគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់។

(*) FOLLOWING CANDLELIGHT ELECTION BAN HUN SEN FACES TWO EQUALLY EMBARRASSING SCENARIOS

The compulsory voting which Hun Sen now wants to impose on Cambodia's population shows his fear of a mass boycott of the “elections" due 23 July. The boycott, which could be massive, can only be explained by the ban on the Candlelight Party, the only credible opposition party, from presenting its candidates. Such a boycott would show the strength of the opposition and gravely undermine the legitimacy of the post-election government, which Hun Sen would like to hand over to his son Hun Manet to lead. Hun Sen is very afraid that Hun Manet will not be able to take over because this would mean the end of impunity for him. Hence, his ongoing maneuvers aimed at ensuring compulsory voting. But the opposition has another way of showing its strength: casting a blank or null vote has an undeniable political significance in the current circumstances. Such a vote is a response to the fact that the elector can’t vote for the party of their choice because it’s not on the ballot paper. To counter such a move by the opposition Hun Sen has no basis to deploy any means of repression because it would be foolish on his part to challenge the principle of the secret ballot.

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter