លោក សម រង្ស៊ី នឹងអំពាវនាវឲ្យកម្មករ កម្មការិនី អញ្ជើញ និងនាំគ្នា ទៅបោះឆ្នោតគ្រប់គ្នាកុំបីខាន នៅថ្ងៃ ២៣ កក្កដា ២០២៣ ហើយនៅក្នុងបន្ទប់សម្ងាត់ ក្នុងការិយាល័យបោះឆ្នោតនីមួយៗ សូមកម្មករ កម្មការិនីម្នាក់ៗ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ គូសចោលសន្លឹកឆ្នោត ដើម្បីប្រឆាំងអំណាចផ្តាច់ការ និងអំពើអយុត្តិធម៌ / Sam Rainsy's appeal to workers to cast a voluntarily spoiled ballot.

ចែករំលែក ៖​

១៨ មិថុនា ២០២៣ / 18 June 2023 - Sam Rainsy's appeal to workers to cast a voluntarily spoiled ballot.

វេទិកាសំឡេងសង្គ្រោះជាតិ ស្តីពី "សិទ្ធិសេរីភាព និងជីវភាពរស់នៅ របស់កម្មករ កម្មការិនី នៅប្រទេសកម្ពុជា" 

លោក សម រង្ស៊ី បានលើកឡើងពីចំណុច ដូចតទៅ ៖

១- ប្រវត្តិចលនាកម្មករ នៅកម្ពុជា ដែលមានលោក ជា វិជ្ជា ជាស្ថាបនិក ចាប់តាំងពីឆ្នាំ ១៩៩៦។ លោក ជា វិជ្ជា ត្រូវបានគេសម្លាប់ នៅឆ្នាំ ២០០៤។

២- ការជិះជាន់ និងកេងប្រវញ្ចញើសឈាមកម្មករខ្មែរ ពីសំណាក់របប ហ៊ុន សែន ដែលស៊ីសំណូកថៅកែបរទេស ហើយការពារផលប្រយោជន៍ថៅកែទាំងនោះ ដោយសារតែអំពើពុករលួយរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារគាត់។ របប ហ៊ុន សែន នេះ មិនញញើតប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃ មកលើកម្មករ ដែលទាមទារសេរីភាព និងយុត្តិធម៌ ហើយដែលត្រូវគេវាយដំ ឬបាញ់សម្លាប់ ដូចនៅផ្លូវវ៉េងស្រេង ក្នុងខែមករា ឆ្នាំ ២០១៤។

៣- ការបាត់បង់ការងារ ដោយសារទណ្ឌកម្មអន្តរជាតិ ដូចជាការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសំណាក់សហភាពអឺរ៉ុប។ ទណ្ឌកម្មបែបនេះ បណ្តាលមកពីលោក ហ៊ុន សែន ប្រើអំណាចផ្តាច់ការ និងរំលោភសិទ្ធិមនុស្ស នៅកម្ពុជា។ បើលោក ហ៊ុន សែន ចេះកែខ្លួន ហើយផ្តល់សិទ្ធិសេរីភាព ជូនប្រជារាស្រ្តខ្មែរ សហគមន៍អន្តរជាតិ នឹងលុបចោលទណ្ឌកម្មទាំងអស់នេះ ភ្លាមមួយរំពេជ។ តែដោយសារលោក ហ៊ុន សែន មិនព្រមកែខ្លួន ប្រជារាស្រ្តខ្មែរ ក៏បាត់បង់សេរីភាព ហើយកម្មករ ក៏បាត់បង់ការងារ។ លោក ហ៊ុន សែន ជាមនុស្សកំសាក ដែលចាប់យកកម្មករ ធ្វើជាចំណាប់ខ្មាំង មានន័យថា គាត់បង្ខំឲ្យកម្មករ ទទួលទណ្ឌកម្មជំនួសគាត់ និងដោយសារគាត់។

៤- នយោបាយសេដ្ឋកិច្ច និងការបរទេស របស់លោក ហ៊ុន សែន ដែលធ្វើឲ្យខូចខាតផលប្រយោជន៍កម្មករយ៉ាងធ្ងន់ធ្ងរ។ កំហុសដ៏ធំមួយ របស់លោក ហ៊ុន សែន គឺទៅបម្រើផលប្រយោជន៍ចិនកុម្មុយនីស្ត ដូចកាលពីសម័យខ្មែរក្រហម ប៉ុល ពត អញ្ចឹងដែរ។ កម្មករខ្វះការងារល្អៗ ដែលផ្តល់ប្រាក់ខែខ្ពស់ ដូចការងារដែលផ្តល់ដោយក្រុមហ៊ុនសហរដ្ឋអាមេរិក ដោយសារតែនយោបាយការបរទេស មិនសមស្រប របស់លោក ហ៊ុន សែន នេះ។

៥- ពុតត្បុតរបស់លោក ហ៊ុន សែន ដែលធ្វើប្រជាភិថុតិ (គឺនិយាយបញ្ជោរ តែអត់បានការ) ជាមួយកម្មករ ដែលគាត់បំបាត់សិទ្ធិសេរីភាព ជាពិសេស សិទ្ធិសេរីភាព រៀបចំសហជីព ហើយធ្វើឲ្យជីវភាពមានកម្រិតទាបបំផុត ប្រៀបធៀបទៅនឹងប្រទេសជិតខាង។ តាមការពិតរបប ហ៊ុន សែន គាបសង្កត់ សហជីពកម្មករ ហើយមិនញញើតចាប់មេសហជីពដាក់គុក ដូចជា អ្នកស្រី ឈឹម ស៊ីថរ ដែលហ៊ានចេញមុខការពារផលប្រយោជន៍បុគ្គលិកក្រុមហ៊ុនកាស៊ីណូ Naga World នៅទីក្រុងភ្នំពេញ។

៦- បញ្ហាកម្មករ គ្មានផ្ទះសម្បែងខ្លួនឯង ស្នាក់នៅក្នុងទីប្រជុំជន ក្បែរកន្លែងធ្វើការ ហើយត្រូវបង់ឈ្នួលផ្ទះកាន់តែថ្លៃឡើង ស្របពេលទំនិញនានាឡើងថ្លៃ លឿនជាងប្រាក់ខែ ឆ្ងាយណាស់។

៧- បញ្ហាកម្មករ ជំពាក់លុយធនាគារវ័ណ្ឌកគ្រប់គ្នា ដោយគ្មានដំណោះស្រាយ ចំពោះបំណុលរបស់ខ្លួន ពីព្រោះក្រុមគ្រួសារលោក ហ៊ុន សែន ជាអ្នកមានភាគហ៊ុនច្រើនជាងគេ ហើយនៅពីក្រោយធនាគារ ដែលច្របាច់ក កម្មករ និងប្រជាពលរដ្ឋ ជាទូទៅ។

៨- បញ្ហាពលករខ្មែររាប់លាននាក់ ដែលបង្ខំចិត្តចំណាកស្រុក ទៅស៊ីឈ្នួលគេយ៉ាងវេទនា នៅប្រទេសជិតខាង ពីព្រោះរកការងារធ្វើមិនបាន នៅលើទឹកដីប្រទេសកម្ពុជា។

ជាសន្និដ្ឋាន ៖ លោក សម រង្ស៊ី នឹងអំពាវនាវឲ្យកម្មករ កម្មការិនី អញ្ជើញ និងនាំគ្នា ទៅបោះឆ្នោតគ្រប់គ្នាកុំបីខាន នៅថ្ងៃ ២៣ កក្កដា ២០២៣។ តែនៅក្នុងបន្ទប់សម្ងាត់ ក្នុងការិយាល័យបោះឆ្នោតនីមួយៗ សូមកម្មករ កម្មការិនីម្នាក់ៗ ដែលស្រលាញ់សេរីភាព និងយុត្តិធម៌ គូសចោលសន្លឹកឆ្នោត ដើម្បីប្រឆាំងអំណាចផ្តាច់ការ និងអំពើអយុត្តិធម៌។ កាយវិការបែបនេះ ក៏បង្ហាញផងដែរ ពីការគ្មានជម្រើសរបស់អ្នកបោះឆ្នោត ដែលមិនឃើញឈ្មោះគណបក្សដែលខ្លួនស្រលាញ់ លើសន្លឹកឆ្នោត។ គណបក្សទាំងប៉ុន្មាន ដែលមានឈ្មោះលើសន្លឹកឆ្នោតនោះ គឺសុទ្ធតែរួមគំនិតធ្វើបាបប្រជារាស្រ្តខ្មែរ និងជាន់ពន្លិចប្រទេសជាតិយើង។ យើងត្រូវខ្វែងចោល គណបក្សទាំងអស់នោះ ដែលមានឈ្មោះ លើសន្លឹកឆ្នោត។ លទ្ធផលពិតប្រាកដ ដែលប្រជារាស្រ្តខ្មែរ និងសហគមន៍អន្តរជាតិ រង់ចាំមើលពីការបោះឆ្នោត ថ្ងៃ ២៣ កក្កដា ២០២៣ គឺចំនួនសន្លឹកឆ្នោត គូសចោល ដែលឆ្លុះបញ្ចាំងពីកម្លាំងប្រឆាំងរបបផ្តាច់ការសព្វថ្ងៃ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter