១៩ មិថុនា ២០២៣ / 19 June 2023
ថ្ងៃ ២០ មិថុនា ២០២៣ នេះ របប ហ៊ុន សែន ប្រារព្ធពិធីរំលឹកខួបទី ៧២ ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃ ២៨ មិថុនា ១៩៥១។
គេប្រារព្ធពិធីនេះ ៨ ថ្ងៃ មុនថ្ងៃកំណើតផ្លូវការរបស់គណបក្សគេ ដោយគេយកថ្ងៃ ២០ មិថុនា ជំនួសថ្ងៃ ២៨ មិថុនាវិញ ដោយគេអះអាងថា ថ្ងៃ ២០ មិថុនា ២០២៣ នេះ គឺជាខួបលើកទី ៤៦ (គិតពីឆ្នាំ ១៩៧៧) នៃថ្ងៃ ដែល ហ៊ុន សែន រត់ទៅជ្រកកោន នៅប្រទេសវៀតណាម ដោយសារតែរបប ប៉ុល ពត តាមចាប់គាត់ ពីព្រោះគាត់បានបង្ហាញពីភាពកំសាក និងអសមត្ថភាពរបស់គាត់ ក្នុងឋានៈគាត់ជាមេកងពលខ្មែរក្រហម ក្នុងការការពារព្រំដែនប្រទេសកម្ពុជា ក្នុងភូមិភាគបូពា៌។
ការប្តូរថ្ងៃ ពីថ្ងៃ ២៨ មិថុនា មកថ្ងៃ ២០ មិថុនា នេះ ជាជំហានទី១ នៃការប៉ុនប៉ងបំភ្លេចចោល ថ្ងៃកំណើតផ្លូវការគណបក្សប្រជាជនកម្ពុជា និងដើមកំណើតគណបក្សប្រជាជនកម្ពុជា តែម្តង ពីព្រោះប្រជារាស្រ្តខ្មែរ ចាប់ផ្តើមយល់ដឹងពីដើមកំណើតពិតប្រាកដ នៃគណបក្សប្រជាជនកម្ពុជា នេះ។
សូមបងប្អូនជនរួមជាតិ ជាពិសេស យុវជនខ្មែរជំនាន់ក្រោយ ស្វែងយល់ឲ្យកាន់តែច្បាស់ថែមទៀត ពីដើមកំណើតគណបក្សប្រជាជនកម្ពុជា ដែលអ្នកសិក្សាប្រវត្តិសាស្រ្ត ឲ្យឈ្មោះថា ជាគណបក្ស "បង្កើតដោយយួន បង្កប់ដោយយួន និងបង្គាប់ដោយយួន"។ គណបក្សនេះ និងមេដឹកនាំគណបក្សនេះ ជាជនក្បត់ជាតិ ដោយមិនអាចប្រកែកបាន។
ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងទសវត្សរ៍ ២០១០ និង ២០២០ ជាជនក្បត់ជាតិ បន្តវេនពី សឺង ង៉ុកមិញ ជាជនក្បត់ជាតិ មិនអាចប្រកែកបាន ក្នុងឋានៈគាត់ជាបិតាស្ថាបនិក នៃគណបក្សប្រជាជនកម្ពុជា ក្នុងឆ្នាំ ១៩៥១។
វីដេអូតទៅនេះ រំលឹកយ៉ាងខ្លី ពីលក្ខណៈក្បត់ជាតិ នៃគណបក្សប្រជាជនកម្ពុជា ពីដើមកំណើតរបស់ខ្លួន រហូតមកដល់បច្ចុប្បន្នកាលនេះ។
នៅថ្ងៃបោះឆ្នោតខាងមុខ សូមបងប្អូនជនរួមជាតិ អ្នកស្នេហាជាតិទាំងអស់ ដាច់ខាត កុំបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សក្បត់ជាតិ តាំងពីដើមទី រហូតដល់សម័យ ហ៊ុន សែន នេះ។