០១ កក្កដា ២០២៣ / 01 July 2023

ហ៊ុន សែន កាន់តែឆ្កួតទៅៗ!
ក្រោយពី សម រង្ស៊ី បានលាតត្រដាងពីប្រវត្តិគណបក្សប្រជាជនកម្ពុជា ដែលបិតាស្ថាបនិក ឈ្មោះ សឺង ង៉ុកមិញ ហៅអាចារ្យមៀន (អាចារ្យក្លែងក្លាយ) ជាជនក្បត់ជាតិ រួចមក ហ៊ុន សែន ឈប់ហ៊ានប្រារព្ធពិធីខួបកំណើត គណបក្សប្រជាជនកម្ពុជា ថ្ងៃ ២៨ មិថុនា យ៉ាងអធឹកអធមទៀតហើយ។
ឆ្នាំ ២០២៣ នេះ ហ៊ុន សែន សម្រេចថានឹងរំលឹកថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា គឺថ្ងៃ ២៨ មិថុនា ១៩៥១ ទន្ទឹមថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី ៧ គឺនៅថ្ងៃ ០១ កក្កដា ២០២៣ នេះ។
ការបូកបញ្ចូលរឿង ២ ដាច់ពីគ្នា ក្នុងថ្ងៃតែមួយនេះ នឹងធ្វើឲ្យប្រជារាស្រ្តខ្មែរ សម្រេចចិត្តថា នឹងមិនបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទេ ពីព្រោះ ហ៊ុន សែន ដែលជាអ្នកបន្តវេន ពី សឺង ង៉ុកមិញ ក្នុងឋានៈគាត់ជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ជាជនក្បត់ជាតិ ដូច សឺង ង៉ុកមិញ អញ្ចឹងដែរ។
យើងមិនត្រូវបោះឆ្នោត ឲ្យខ្សែជនក្បត់ជាតិ ដាច់ខាត។
សូមចូលមើលវីដេអូនេះ ដើម្បីស្វែងយល់ពីប្រវត្តិអាស្រូវ របស់គណបក្សប្រជាជនកម្ពុជា៖