ខួបទី ២៦ នៃរដ្ឋប្រហារបង្ហូរឈាម ធ្វើឡើងដោយ ហ៊ុន សែន កាលពីថ្ងៃ ៥-៦ កក្កដា ១៩៩៧

ចែករំលែក ៖​

០៥ កក្កដា ២០២៣ / 05 July 2023

ថ្ងៃនេះ ជាខួបទី ២៦ នៃរដ្ឋប្រហារបង្ហូរឈាម ធ្វើឡើងដោយ ហ៊ុន សែន កាលពីថ្ងៃ ៥-៦ កក្កដា ១៩៩៧។ ក្នុងឱកាសរដ្ឋប្រហារនេះ ហ៊ុនសែន បានបញ្ជាឲ្យបក្ខពួកគាត់ សម្លាប់នាយទាហាន ហ្វ៊ុនស៊ីនប៉ិច រាប់រយនាក់។

ហ៊ុន សែន ធ្វើអ្វីៗតាមតែការនឹកឃើញ និងការភ័យខ្លាចរបស់គាត់ ពីព្រោះគាត់ដឹងថា មានគេស្អប់គាត់ច្រើន ដោយសារអំពើអាក្រក់របស់គាត់ រាប់សិបឆ្នាំមកហើយ។

៤-១០ ថ្ងៃមុននេះ គាត់បានយល់សប្តិថា សត្រូវគាត់ប្រើយន្តហោះគ្មានមនុស្សបើក (Drone ឬ ដ្រូន) ដើម្បីប៉ុនប៉ងសម្លាប់គាត់។ ដូច្នេះហើយបានជាគាត់បញ្ជាឲ្យអង្គរក្សគាត់រាប់រយនាក់ ដឹកនាំដោយ ហ៊ីង ប៊ុនហៀង ទៅតាមបាញ់ដ្រូន នៅភូមិភាគឦសាន នៃប្រទេសកម្ពុជា ជាពិសេស នៅខេត្តរតនៈគីរី។

តាមការពិត មិនដែលមានដ្រូនណាបានហោះហើរទាល់តែសោះ លើដែនអាកាស ប្រទេសកម្ពុជា ដូចអ្វីដែលគាត់អះអាង។ នេះជាការយល់សប្តិសុទ្ធសាធរបស់មនុស្សម្នាក់ ដែលវិកលចរិត។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter