លោក សម រង្ស៊ី អំពាវនាវឲ្យមានការរួបរួមជាតិ / Sam Rainsy calls for national unity.

ចែករំលែក ៖​

១២ កក្កដា ២០២៣ / 12 July 2023

លោក សម រង្ស៊ី អំពាវនាវឲ្យមានការរួបរួមជាតិ។

Sam Rainsy calls for national unity.

មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាច្រើន ដែលនឹងគូសសន្លឹកឆ្នោតចោលដែរ នៅថ្ងៃ ២៣ កក្កដា ខាងមុខនេះ ពីព្រោះពួកគេមិនចូលចិត្ត ចរិតច្រង៉េងច្រង៉ាង និងគំនិតគ្រួសារនិយមរបស់ ហ៊ុន សែន។ ពួកគេយល់ថា អស់ពី ហ៊ុន សែន ទៅ ប្រជារាស្រ្តខ្មែរ នឹងរួបរួមគ្នាដើម្បីធ្វើឲ្យប្រទេសយើងរីកចម្រើនពិតប្រាកដ និងមានភាពថ្កើងថ្កាន ដូចមុនសម័យខ្មែរក្រហមរណបចិន ប៉ុល ពត និងខ្មែរក្រហមរណបយួន ហ៊ុន សែន។

ហ៊ុន សែន ជាមនុស្សសង្គ្រាម ដែលធ្វើសង្គ្រាមក្នុងស្រុកជាប្រចាំ ដើម្បីគាបសង្កត់ ប្រជារាស្រ្តខ្លួនឯង ក្នុងគោលបំណងរក្សាអំណាចឲ្យខ្លួនគាត់ ហើយផ្ទេរអំណាចពីខ្លួនគាត់ឲ្យកូនគាត់។

ហ៊ុន សែន មិនមែនត្រឹមតែគាបសង្កត់ និងគំរាមកំហែងគណបក្សប្រឆាំងទេ។ គាត់គាបសង្កត់ និងគំរាមកំហែង ដោយប្រយោល ដល់ថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ដោយប្រើវិធី អារ ក មាន់ ដើម្បីបន្លាចស្វា។

ខ្មែរអ្នកស្នេហាជាតិ និងអ្នកស្រលាញ់យុត្តិធម៌ទាំងអស់ មកពីគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែរួបរួមគ្នា ធ្វើកាយវិការដូចគ្នា គឺគូសសន្លឹកឆ្នោតចោលដោយសម្ងាត់ នៅថ្ងៃ ២៣ កក្កដា ខាងមុខនេះ ដើម្បីជួយជាតិ មាតុភូមិយើង ឲ្យរួចផុតពីក្រញ៉ាំ នៃជនផ្តាច់ការ ហ៊ុន សែន និងក្រុមគ្រួសារគាត់។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter