២០ កក្កដា ២០២៣ / 20 July 2023 - At the European Parliament.
សេចក្តីថ្លែងការណ៍ របស់ សមាជិក សមាជិកា សភាអឺរ៉ុប ដែលលោក សម រង្ស៊ី បានជួបនៅទីក្រុងព្រុចស៊ែល ប្រទេសប៊េលហ្សិក ថ្ងៃ ១៩ កក្កដា ២០២៣។
ក្នុងសេចក្តីថ្លែងការណ៍ទាំងនោះ សមាជិក សមាជិកា សភាអឺរ៉ុប មកពីច្រើនប្រទេស និងច្រើនគណបក្ស ក្នុងទ្វីបអឺរ៉ុប បានប្រកាសថា ពួកគេនឹងបន្តគាំទ្របុព្វហេតុលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ដោយលើកទឹកចិត្ត អ្នកប្រជាធិបតេយ្យខ្មែរ ដែលប្រឆាំងរបបផ្តាច់ការ។ សមាជិក សមាជិកា សភាអឺរ៉ុប ទាំងនោះ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ អញ្ជើញទៅបោះឆ្នោត ដោយមិនមានការភ័យខ្លាចអ្វីឡើយ ពីព្រោះរាល់ការបោះឆ្នោត ត្រូវតែមានលក្ខណៈសម្ងាត់ ហើយអ្នកបោះឆ្នោតម្នាក់ៗ ត្រូវតែមានសិទ្ធិជ្រើសរើសអ្នកដឹកនាំ ដែលខ្លួនស្រលាញ់ ដោយមិនមានការបង្ខិតបង្ខំ ឬការគំរាមកំហែងអ្វីឡើយ។ អ្នកបោះឆ្នោតម្នាក់ៗ ត្រូវតែមានសិទ្ធិបោះឆ្នោត តាមតែសតិសម្បជញ្ញៈរបស់ខ្លួន។