០៧ សីហា ២០២៣ / 07 August 2023 - From Syria to Cambodia.
ដោយសារតែកម្ពុជា យកគម្រូបន្តវេន តាមប្រទេសស៊ីរី គឺឪពុកផ្ទេរអំណាចឲ្យទៅកូន ស្ថានការណ៍នឹងកាន់តែយ៉ាប់យ៉ឺនទៅៗ បើមិនប្តូរប្រព័ន្ធគ្រប់គ្រងប្រទេសទេ។ ក្នុងករណីប្រទេសទាំង ២ កូនបានរៀនសូត្រចេះដឹងជាងឪពុក តែគ្មានធ្វើអ្វីកើតទេ ដោយសារតែមិនអាចប៉ះពាល់ ប្រព័ន្ធដែលឪពុក បានរៀបចំទុកឲ្យ។ ក្រោមការដឹកនាំសព្វថ្ងៃ របស់កូនឈ្មោះ Bashar al-Assad របបនៅប្រទេសស៊ីរី ផ្តាច់ការ សាហាវ និងពុករលួយ ជាងក្រោមការដឹកនាំរបស់ឪពុកឈ្មោះ Hafez Al-Assad ទៅទៀត កាលពីប្រមាណ ២០ ឆ្នាំមុន។ កូនឈ្មោះ Bashar al-Assad បានទៅរៀននៅសកលវិទ្យាល័យ ប្រទេសអង់គ្លេស ហើយបានទទួលសញ្ញាប័ត្រ ជាវេជ្ជបណ្ឌិត តែសព្វថ្ងៃ គាត់ជាមេដឹកនាំអាក្រក់ជាងឪពុកគាត់ ទៅទៀត។
With Cambodia following Syria’s succession model the situation will likely worsen without a change in the system. Even though Bashar al-Assad is more educated than his father Hafez Al-Assad, the current Syrian regime is even more brutal than under Hafez Al-Assad more than twenty years ago.
