លោក សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ ឲ្យទូរទស្សន៍អង់គ្លេស BBC ថ្ងៃទី ១៥ សីហា ឆ្នាំ២០២៣

ចែករំលែក ៖​

១៨ សីហា ២០២៣ / 18 August 2023

BBC's HARD talk programme provides "in-depth interviews with hard-hitting questions and sensitive topics being covered as famous personalities from all walks of life talk about the highs and lows in their lives."

កាលពីថ្ងៃ ១៥ សីហា ២០២៣ លោក សម រង្ស៊ី បានផ្តល់បទសម្ភាសន៍ ឲ្យទូរទស្សន៍អង់គ្លេស BBC នៅទីក្រុងឡុងដ៍ (London) រាជធានីចក្រភពអង់គ្លេស។ ក្នុងកម្មវិធី HARDtalk នៃទូរទស្សន៍អង់គ្លេស BBC អ្នកសារព័ត៌មាន ដែលសួរវាគ្មិនកិត្តិយស គឺសួរឆ្លិច កុំឲ្យឆ្លើយរួច។ តែលោក សម រង្ស៊ី បានឆ្លើយសំណួរយ៉ាងពិបាកទាំងអស់ ដោយមិនធ្លាក់ក្នុងអន្ទាក់អ្នកសួរឡើយ។

លើសពីនេះទៀត លោក សម រង្ស៊ី បានឆ្លៀតឱកាសដ៏កម្រនេះ ដើម្បីអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជម្រុញឲ្យរបប ហ៊ុន សែន អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ យ៉ាងត្រឹមត្រូវ និងពេញលេញ។

មានចំណុច ២ ដែលសំខាន់ជាងគេ គឺ ៖ ១- រៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្រ្តខ្មែរពិតប្រាកដ ដែលចង់ឲ្យមានការផ្លាស់ប្តូរ ២- ធានាឯករាជ្យភាព និងអព្យាក្រិតភាព នៃប្រទេសកម្ពុជា ដោយបញ្ឈប់របប ហ៊ុន សែន ដែលយកប្រទេសកម្ពុជា ធ្វើជារណបចិនកុម្មុយនីស្ត ដូចកាលពីសម័យ ប៉ុល ពត អញ្ចឹងដែរ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter