បទសម្ភាសន៍លោក សម រង្ស៊ី ជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ថ្ងៃ ៣០ កញ្ញា ២០២៣​​ / Sam Rainsy's interview with Radio Voice Of America in Khmer (VOA) on 30 September 2023.

ចែករំលែក ៖​

៣០ កញ្ញា ២០២៣​​ / 30 September 2023 - Interview with VOA Khmer

លោក សម រង្ស៊ី បន្ត​ជំរុញឱ្យ​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ

ការ​ដែល​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​មន្ត្រី​សហរដ្ឋ​អាមេរិក ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ពេល​ដែល​លោក​អញ្ជើញ​មក​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី៧៨ ‍«មិនមែន​មាន​ន័យថា​គេ​ទទួល​ស្គាល់​ការបោះឆ្នោត គេ​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់‍» របស់លោក ហ៊ុន ម៉ាណែត ទេ។ លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​ក្នុង​ប្រទេស​កម្ពុជា​រំលាយ​ចោល បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយលោក ប៉ូច រាស៊ី នៃ​វីអូអេ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន នៅថ្ងៃទី២៨ ខែកញ្ញា ​ឆ្នាំ២០២៣ ក្នុង​អំឡុង​ពេល​ដែល​លោក​ជួប​ជាមួយ​មន្ត្រី​សហរដ្ឋ​អាមេរិក និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្សេងៗ ព្រមទាំង​ជួប​​សួរសុខទុក្ខ​ពលរដ្ឋខ្មែរអាមេរិកាំង​នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter