២៤ វិច្ឆិកា ២០២៣ / 24 November 2023
បុណ្យ ១០០ ថ្ងៃ សម្រាប់លោក ហ៊ុន ម៉ាណែត
The Hundred Days of Hun Manet : Continuation of the bad things
នៅតែប៉ុន្មានថ្ងៃទៀត របបទីក្រុងភ្នំពេញ នឹងធ្វើ "បុណ្យគម្រប់ ១០០ ថ្ងៃ" តាំងពីថ្ងៃលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសឪពុកគាត់ កាលពីថ្ងៃ ២២ សីហា ២០២៣។
គ្មានអ្វីគួរអបអរសាទរទេ។ ប្រជារាស្ត្រខ្មែរ គួរតែកាន់ទុក្ខទៅវិញ ពីព្រោះតាំងពីលោក ហ៊ុន ម៉ាណែត ឡើងមកកាន់តំណែង អយុត្តិធម៌សង្គមកាន់តែធ្ងន់ទៅៗ ហើយជីវភាពរស់នៅរបស់ប្រជារាស្ត្រតូចតាច កាន់តែពិបាកទៅៗ។
មានអ្នកទោសនយោបាយ កាន់តែច្រើនឡើង ការគំរាមកំហែងកាន់តែខ្លាំងឡើង ហើយអំណាចផ្តាច់ការកាន់តែអាក្រក់ទៅៗ។ ក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ការ
បំផ្លាញជាតិ ដូចជាការកាប់ព្រៃឈើ នៅតែបន្ត ការលក់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិរាស្រ្ត ឲ្យទៅក្រុមហ៊ុន និងជនបរទេស មានកាន់តែច្រើនឡើង។ ពន្ធដារដែលជម្រិតពីប្រជារាស្រ្ត កាន់តែធ្ងន់ទៅៗ ក្នុងខណៈដែលពលរដ្ឋខ្មែរ ស្ទើរគ្រប់គ្រួសារ ជំពាក់លុយធនាគារវណ្ឌក ដោយរើខ្លួនមិនរួច។
ទន្ទឹមគ្នានេះ អន្តោប្រវេសន៍ខុសច្បាប់ និងគ្រឿងញៀន កាន់តែច្រើនឡើង។
គ្មាននរណាអរគុណសន្តិភាពឆ្កួតៗ បែបនេះទេ។
បរាជ័យរបប ហ៊ុន សែន / ហ៊ុន ម៉ាណែត ដ៏ចង្រៃ !
