អនិច្ចកម្ម លោក ចេន លីបគង់ (Chen Lip Keong) ថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) / Death of Chen Lip Keong, the King of gambling (with NagaWorld casino in Cambodia).

ចែករំលែក ៖​

១១ ធ្នូ ២០២៣ / 11 December 2023

របប ហ៊ុន សែន / ហ៊ុន ម៉ាណែត បាក់បង្គោលទ្រទ្រង់មួយហើយ ក្រោយពីអនិច្ចកម្មថ្មីៗនេះ នៃលោក ចេន លីបគង់ (Chen Lip Keong) ដែលជាថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld)។ ល្បែងស៊ីសង (Casino) បានបំផ្លាញសង្គមខ្មែរយើង ច្រើនណាស់។

លោក ចេន លីបគង់ នេះ ធ្លាប់ចិញ្ចឹមត្រកូល ហ៊ុន សែន យូរឆ្នាំមកហើយ ហើយធ្លាប់ធ្វើបាបបុគ្គលិក នៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ដោយបានប្រើរដ្ឋអំណាចពុករលួយ ឲ្យវាយបង្ក្រាបបុគ្គលិក ដែលតវ៉ាសុំឲ្យកែលម្អលក្ខខណ្ឌការងារ។ លោក ចេន លីបគង់ បានប្រើលោក ហ៊ុន សែន ឲ្យចាប់មេសហជីព កញ្ញា ឈឹម ស៊ីថរ ដាក់ពន្ធនាគារ រហូតដល់ថ្ងៃនេះ។

ព័ត៌មានចុងក្រោយ ៖ លោក ចេន លីប គង់ (Chen Lip Keong) ស្លាប់តាំងពីថ្ងៃសុក្រ ០៨ ធ្នូ ម្ល៉េះ តែក្រុមគ្រួសារគាត់ ទើបតែបានឲ្យដឹងថ្ងៃ ១១ ធ្នូនេះ។ គាត់ស្លាប់ដោយគាំងបេះដូង។ ទ្រព្យសម្បត្តិ ដែលគាត់បន្សល់ទុក មានចំនួន ១៣០០ លានដុល្លារ ដែលមួយផ្នែកធំបានមកពីញើសឈាម និងទឹកភ្នែក ប្រជារាស្ត្រខ្មែរ។

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter