២៧ មករា ២០២៤ / 27 January 2024
ហ៊ុន សែន បានបំផ្លាញអនាគតយុវជនខ្មែរ ៣ ជំនាន់
ដោយសារការដឹកនាំប្រទេសយ៉ាងអាក្រក់របស់គាត់ រយៈពេល ៣៨ ឆ្នាំ ហ៊ុន សែន បានបំផ្លាញអនាគតយុវជនខ្មែរ ៣ ជំនាន់ ដោយគិតមួយជំនាន់ មានរយៈពេល ១២ ឆ្នាំ គឺ រយៈពេលសិក្សាសម្រាប់យុវជនម្នាក់ៗ ពី ៦ ឆ្នាំ ដល់ ១៨ ឆ្នាំ។ អំពើពុករលួយ និងគំនិតបក្ខពួកនិយម ក្រោមរបប ហ៊ុន សែន បានធ្វើឲ្យប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធសង្គមកិច្ច រយីករយាក ទាញទម្លាក់ជីវភាព ការបណ្តុះបណ្តាល និងអនាគតយុវជនខ្មែរ រាប់លាននាក់។
សូមចូលរួមស្តាប់កម្មវិធីសំណេះសំណាល ជាមួយលោក សម រង្ស៊ី ថ្ងៃអាទិត្យ ២៨ មករា ២០២៤ ចាប់ពីម៉ោង ៧៖០០ ល្ងាច ម៉ោងប្រទេសកម្ពុជា ក្នុងកម្មវិធីសំឡេងសង្គ្រោះជាតិ ដែលមានផ្សាយផ្ទាល់ លើទំព័រ Facebook លោក សម រង្ស៊ី នេះ។
Because of his corruption and incompetence Hun Sen has destroyed the future of three generations of young Cambodians through his 38-year-long reign.
